ផ្តើមរឿង✨

762 66 5
                                        

   ចាប់ផ្ដើមឡើងដំបូងនៃសាច់រឿងបានបង្ហាញយើងអោយឃើញនូវវត្តមានរបស់Alphaរូបសង្ហារដែលមានកម្ពស់ប្រហែល1.70cmម្នាក់កំពុងតែដើរចូលមកក្នុងបរិវេណសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកន្លែងនៅក្នុងប្រទេសកូរ៉េ គេមើលទៅទំនងជាសិស្សថ្មីដែលទើបតែផ្ទេរមករៀននៅទីនេះ។ កំពុងតែភ្លឹកភ្លាំងនឹងបរិយាកាសនៅជុំវិញខ្លួនសុខៗស្រាប់តែមានOmegaតូចមកពីណាក៏មិនដឹងរត់បុកគេពេញមួយទំហឹងតែម្តង នេះសំណាងហើយដែលគេមានរាងកាយមាំមួនកុំអីដួលទៅតាមកម្លាំងបុករបស់Omegaតូចនោះបាត់ទៅហើយ

«អូយ!!»Omegaតូចស្រែកឡើងដោយការឈឺចាប់ព្រោះពេលនេះគឺថាដួលអុកគូថបាត់ទៅហើយឯរាងខ្ពស់នៅឈរធម្មតា

«តើអ្នកនាងមិនអីទេមែនទេ?»ដោយឃើញថាអ្នកម្ខាងទៀតស្រែកដោយការឈឺចាប់បែបនេះរាងខ្ពស់ក៏បានបន្ទន់ជង្គង់របស់ខ្លួនបន្តិចដើម្បីជួយលើករាងតូចនិងបានសួរនាំនាងឯកែវភ្នែកសម្លឹងមុខតូចមិនព្រិចសោះឡើយ

«មិន មិនអីទេ!»រាងតូចឆ្លើយនិងកំពុងងើបក្រោកឈរតាមកម្លាំងដៃរបស់រាងខ្ពស់

«សុំទោស!ខ្ញុំគ្មានបំណងមកឈរបាំងផ្លូវអ្នកនាងទេ»រាងខ្ពស់ឆ្លើយទាំងលើកដៃអេះក្បាលរបស់ខ្លួនតិចៗ ឯរាងតូចឃើញបែបនេះគេបែរជាញញឹមឡើងតិចៗទៅវិញ នេះនាងជាអ្នកខុសតែបែរជាគេដែលជាអ្នកសុំទោសនាងទៅវិញ

«មីនជុង!!»នៅសុខៗស្រាប់តែឮសម្លេងមនុស្សមួយក្រុមស្រែកហៅឈ្មោះរបស់រាងតូច

«ស្រែកអីក៏ស្រែកយ៉ាងនេះថ្លង់ណាស់វើយ!»គ្រាន់តែពួកគេដើរមកជិតដល់នាងភ្លាមនាងស្រែកស្តីឲពួកគេតែម្តង

«អ្នកណាឲឯងបាត់ទៅយូរយ៉ាងនេះ អេ៎!ឯណានំរបស់ពួកយើង?ហើយគេម្នាក់នេះជាអ្នកណា?»អេរីសួរទៅកាន់មីនជុងយ៉ាងញាប់មាត់មិនឲនាងឆ្លើយទាន់ឡើយ

«ឯងសួរយើងមួយៗបានទេ ឯងសួរច្រើនយ៉ាងនេះឲយើងឆ្លើយពីណាទៅមុនហា៎~~»មីនជុងឆ្លើយទាំងបង្អូសសម្លេង

«អឺៗ!ឯណានំរបស់ពួកយើង?»អេរីសួរទៅកាន់រាងតូចសារជាថ្មី

«យើងមិនទាន់បានទៅទិញទេ!»

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now