ពេលវេលាពិតជាដើរលឿនណាស់ធ្មិចបើកៗរយៈពេលមួយសប្ដាហ៍ហើយដែលរាងខ្ពស់គេងពេទ្យនោះ ហើយមួយសប្តាហ៍នេះផងដែរយើងក៏ឃើញនូវវត្តមានរបស់រាងតូចមីនជុងនិងគ្នីគ្នាទៅមើលគេដូចគ្នាជាពិសេសគឺរាងតូចតែម្តង នាងទៅមើលគេគ្មានចន្លោះមួយថ្ងៃឡើយហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយទៅបញ្ចុកបាយនិងបបរគេទៀតដូចពេលនេះអញ្ចឹង
«ហាមាត់មកបងបញ្ចុក»រាងតូចកាន់ចានបបរនៅក្នុងដៃនិងបាននិយាយប្រាប់ទៅកាន់រាងខ្ពស់
ជីមីនគេមិនមាត់មិនកអ្វីឡើយបានត្រឹមតែស្តាប់តាមបញ្ជារបស់មីនជុងប៉ុណ្ណោះ មើលទៅក្មេងម្នាក់នេះពេលខ្លះគឺគួរឲស្រឡាញ់មែន
«បងមិនទៅរៀនទេ?»រាងខ្ពស់សួរឡើងទាំងឆ្ងល់ព្រោះនាងមកមើលថែរគេរាល់ថ្ងៃពេកហើយ
«គ្រូមិនរៀនទេ»មិនទៅរៀនខ្លួនឯងតែបែរជាថាគ្រូមិនរៀនទៅវិញយ៉ាប់ណាស់សិស្សច្បង
«1អាទិត្យហើយបង ខ្ញុំលែងអីហើយ»ដោយមិនចង់ឲនាងបារម្ភច្រើនហើយនៅមើលថែរគេរាល់ថ្ងៃបែបនេះរាងខ្ពស់ក៏និយាយទៅកាន់នាងឲនាងឈប់បារម្ភទៀត
«មិនអីបានយ៉ាងម៉េច? មើលត្រង់ណាដែលថាមិនអី?»ពេលឮគេនិយាយបែបនេះគឺថាក្តៅឆេវតែម្តង
«ត្រង់នេះមិនអីទេ!»រាងខ្ពស់និយាយព្រមទាំងចាប់ដៃរបស់នាងមកដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួនបញ្ជាក់ថាបេះដូងគេមិនអី
«ក្មេងឆ្កួត!»នាងនិយាយហើយក៏ដកដៃចេញពីទ្រូងរបស់គេទាំងអៀន អ្នកណាមិនអៀនបើនៅសុខៗចឹងអីនៀក
«ស្អែកបងទៅរៀនវិញទៅណា»ដោយដឹងថានាងអៀនគេក៏បង្វែរសាច់រឿងដូចគ្នា
«មិនទៅទេ!»រាងតូចនិយាយព្រមទាំងដាក់ដៃទាំងពីរមកមុខនិងក្រវីក្បាលដែលធ្វើឲរាងខ្ពស់ក្នាញ់នឹងនាងមែនទែន
«មិនទៅក៏អត់ទៅ ខ្ញុំទៅម្នាក់ឯងក៏បាន»រាងខ្ពស់និយាយទាំងទម្រេតខ្លួនដើម្បីគេងធ្វើជាមិនខ្វល់ពីរាងតូច
«អា៎វ!អ្នកណាអនុញ្ញាតឲទៅហា?មិនទាន់ទាំងជាស្រួលបួលផងប្រញ៉ាប់ទៅណា?»រាងតូចមួរម៉ៅឡើងតែម្តងពេលឮគេនិយាយបែបនោះ
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
