កាត់មកមើលខាងរាងខ្ពស់ឯនេះវិញគ្រាន់តែមកដល់ផ្ទះភ្លាមគេក៏បានដើរចូលទៅរកលោកយូភ្លេតមិនខ្វល់ឡើយថាពេលនេះគាត់រវល់ក៏អត់សំខាន់គេចង់និយាយគ្នាជាមួយគាត់ឲដឹងរឿង
«ខ្ញុំមានរឿងមួយចង់និយាយជាមួយលោក!»នេះឬជារបៀបដែលគេនិយាយជាមួយប៉ាគេ?
«ឯងគ្មានដៃគោះទ្វាទេមែនទេ?ហើយទៅមានរឿងក្តៅក្រហាយមកពីណាមកឲយើងឈឺក្បាលទៀតហើយ?»
«ហេតុអ្វីបានជាលោកសម្លាប់គ្រួសាររបស់យ៉ាងជុងវ៉ុន!!»រាងខ្ពស់និយាយទាំងសង្កត់សម្លេង
«ហើយយ៉ាងម៉េច?វាទៅនិយាយស្អីប្រាប់ឯងឬវាចង់ឲយើងទៅសម្លាប់ទាំងវានិងប្អូនវាម្នាក់ទៀត!»មិនត្រឹមតែមិនភ្ញាក់ផ្អើលនិងសំណួររបស់គេទេ គាត់ឆ្លើយទាំងមិនខ្វល់មើលទៅគាត់ចាត់ទុកជីវិតមនុស្សដូចរបស់លេងអញ្ចឹង
«ខ្ញុំសួរថាហេតុអីបានជាលោកសម្លាប់ពួកគេ!!»រាងខ្ពស់សម្លុតទៅកាន់គាត់
«មកពីពួកវាទើសដៃទើសជើងយើង ហើយឯងក៏គួរតែអរគុណយើងបើមិនដូច្នេះគ្រួសារមួយនេះមិនបានរស់នៅស្រួលដូចសព្វថ្ងៃនេះឡើយ»គាត់នៅតែមិនខ្វល់ដដែល
“កាលពី5ឆ្នាំមុន”
«អ្នកស្រីគួរណាតែស្តាប់តាមសម្តីរបស់ខ្ញុំតាំងពីដំបូង!»លោកយូនិយាយទៅកាន់អ្នកស្រីយ៉ាងដែលជាម៉ាក់របស់ជុងវ៉ុននិងមីនជី
«ហេតុអីខ្ញុំត្រូវស្តាប់តាមសម្តីរបស់លោក?»គាត់តបទាំងដៃកំពុងរៀបចំឯកសារទុក
«យ៉ាងម៉េច?នេះអ្នកស្រីចង់បំផ្លាញក្រុមហ៊ុនមួយនេះចោលអញ្ចឹងហេស?កុំភ្លេចឲសោះថាក្នុងក្រុមហ៊ុននេះក៏មានចំណែកអ្នកស្រីដែរបើហ៊ានតែធ្វើបែបនេះយើងជាប់គុកទាំងអស់គ្នាជាមិនខាន!!»
«លោកដឹងថាលោកកំពុងធ្វើស្អីទេលោកយូ!លោកលួចធ្វើការងារខុសច្បាប់ច្រើនណាស់ បើចង់បន្ទោសគួរតែបន្ទោសលោកខ្លួនឯងទៅវាមិនពាក់ព័ន្ធនិងខ្ញុំទេ ហើយបើខ្ញុំទៅប្តឹងប៉ូលីសអ្នកដែលត្រូវជាប់គុកគឺជាលោកមិនមែនខ្ញុំ!!»
ស្តាប់តាមការសន្ទនាខាងលើនេះបានឲយើងដឹងថាពួកគាត់គឺធ្វើការបណ្តាក់ទុនរកសុីជាមួយគ្នាតែប្រហែលជាលោកយូបានធ្វើអ្វីខុសហើយទើបម៉ាក់របស់ជុងវ៉ុនចង់ដកខ្លួនហើយទៅប្តឹងប៉ូលីសបែបនេះ
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
