នៅក្នុងបន្ទប់ប្រឹក្សាវិន័យពេលនេះសមាជិកទាំងអស់គឺបានមកជុំគ្នាអស់ហើយរួមទាំងរាងខ្ពស់ផងដែរ សម្រាប់សមាជិកសំខាន់នៅក្នុងក្រុមប្រឹក្សាវិន័យនេះមានបីនាក់គឺ យូ ជេមី សិស្សឆ្នាំទី4ក្រណាត់ដែលរុំនៅដៃខាងឆ្វេងពណ៍ខ្មៅដែលបញ្ជាក់ថាគេគឺជាប្រធានក្រុមឬក៏ជាអ្នកមានអំណាចបំផុតនៅក្នុងក្រុមនេះហើយគេមានជំនួយការពីរនាក់ផងដែរ ចំណែកឯ គីម មីនជុង សិស្សឆ្នាំទី3ក្រណាត់ដែលរុំនៅដៃខាងឆ្វេងពណ៍ក្រហមគេគឺជាអនុប្រធានទី1ឬប្រធានរងនេះឯងហើយជំនួយការរបស់គេមានបីនាក់គឺ ជុងវ៉ុន អេរី និង នីងនីង។ ហើយអ្នកចុងក្រោយគេនោះគឺ លី ជេអុី សិស្សឆ្នាំទី2ក្រណាត់ដែលរុំនៅដៃខាងឆ្វេងពណ៍សគេគឺជាអនុប្រធានទី2ហើយជំនួយការរបស់គេក៏មានបីនាក់ផងដែរ។សរុបមកសមាជិកនៅក្នុងក្រុមនេះគឺមាន11នាក់ តែនៅពេលនេះក្នុងបន្ទប់មានមនុស្សចំនួនគឺ12នាក់បើរាប់ទាំងរាងខ្ពស់ដែលមកទទួលកំហុស
«ឯងមិនគិតថាចង់សុំទោសយើងឬសុំឲយើងលើកលែងឲឯងទេមែនទេ?»ជេមីសួរទៅកាន់រាងខ្ពស់ទាំងបែរខ្នងដាក់គេឯកែវភ្នែកសម្លឹងមើលទៅបរិវេណសាលាទាំងមូលហាក់កំពុងសម្ញែកឬកទៅកាន់គេ
«ហេតុអីខ្ញុំត្រូវសុំទោសទាំងដែរខ្ញុំមិនបានខុស!»ជីមីននិយាយឡើងដែលធ្វើឲមនុស្សគ្រប់គ្នាដែលនៅក្នុងបន្ទប់នេះភ្ញាក់ផ្អើលនិងគេព្រោះថានៅទីនេះគ្មានអ្នកណាហ៊ានក្អកជាមួយនឹងជេមីឡើយសូម្បីតែនាយកសាលា
«យូ ជីមីន!តើឯងគិតថាឯងជាអ្នកណាបានជាមកធ្វើឬកក្រអឺតក្រទមនៅទីនេះហាស់?ឬក៏ឯងសំអាងថាយើងជាបងរបស់ឯង?»គ្រាន់តែឮរាងខ្ពស់ឆ្លើយបែបនោះភ្លាមជេមីចាប់ផ្តើមខឹងឡើងនិងបាននិយាយខ្លាំងៗទៅកាន់រាងខ្ពស់ឯអ្នកនៅក្នុងបន្ទប់ទាំងមូលបានត្រឹមតែស្ងាត់និងមើលបងប្អូនគេឈ្លោះគ្នាប៉ុណ្ណោះ
«ពេលណាដែរខ្ញុំធ្វើឬកក្រអឺតក្រទម?ហើយពេលណាដែលយើងទទួលយកឯងជាបងរបស់យើង?»ជីមីនតបទៅវិញយ៉ាងត្រជាក់ជាមួយនឹងទឹកមុខស្មើធេងរបស់គេ
«ឌឹប!ឌឹប!!»និយាយចប់មិនទាន់ស្រួលបួលផងសុីពីរកណ្តាប់ដៃពីបងស្រីដ៏សែនល្អបាត់ទៅហើយ
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
