Ep4:ខ្ញុំមិនចូលចិត្ត!!

444 71 8
                                        

   ចាប់ផ្តើមព្រឹកថ្ងៃថ្មីជាមួយនឹងការដើរទៅសាលារៀនរបស់រាងខ្ពស់ គេដើរបណ្តើរស្តាប់ចម្រៀងបណ្តើរមើលទៅជីវិតរបស់គេពិតជាសាមញ្ញពិតមែន មិនសមណាជាកូនទី2នៃគ្រួសារយូសោះ។បើនិយាយអំពីអត្តចរិតរបស់គេវិញកាន់តែមិនដូចទៀតហើយ និយាយរួមទៅមនុស្សម្នាក់នេះគឺគួរឲកោតសរសើរនិងគួរឲគោរពណាស់ គេពូកែតែដាក់ខ្លួន ជាកូនអ្នកមានតែក៏មិនដែលចាយលុយខ្ជះខ្ជាយ មានអំណាចតែក៏មិនដែលយកវាទៅធ្វើបាបនិងជាន់ឈ្លីអ្នកណា ពិតជាមិនសរសើរមិនបានមែន យូ ជីមីន។

   រាងខ្ពស់ដើរចូលក្នុងបរិវេណសាលាក្រោមការសម្លឹងមើលរបស់សិស្សគ្រប់គ្នាក្នុងគោលបំណងផ្សេងៗគ្នា អ្នកខ្លះមើលគេព្រោះតែអារម្មណ៍ស្នេហា ខ្លះក៏កោតសើរឯខ្លះទៀតក៏ច្រណែននឹងគេ នេះហើយជាចរិតរបស់មនុស្សយើងហើយយើងក៏មិនអាចទៅបន្ទោសពួកគេបានដែរ....

   គ្រាន់តែរាងខ្ពស់ដើរចូលមកបានបន្តិចយើងក៏ឃើញនូវវត្តមានរបស់ជេមីបានមកដល់ដូចគ្នា គេជិះឡានទំនើបសេរីចុងក្រោយដែលមានតម្លៃជិតកន្លះលានដុល្លាចុះចេញពីឡានយ៉ាងសង្ហារមិនចាញ់រាងខ្ពស់របស់យើងឡើយ គួរបញ្ជាក់ផងដែរថាជេមីមានអាយុ23ឆ្នាំហើយពោលគឺគេបងរាងខ្ពស់ដល់ទៅ5ឆ្នាំ។

   ជេមីបានដើរចេញពីឡានសម្តៅចូលទៅក្នុងសាលាយ៉ាងសង្ហារថែមទាំងឆ្លៀតដើរបុកស្មារបស់រាងខ្ពស់បន្តិចទៀត ឯរាងខ្ពស់គេបានត្រឹមតែសម្លឹងមុខរបស់ជេមីប៉ុណ្ណោះ....

«កើតក្នុងគ្រួសារតែមួយត្រកូលតែមួយ តែម្នាក់ប្រៀបបាននឹងហង្សឯម្នាក់ទៀតបានត្រឹមតែជាកង្កែបដែររស់នៅក្នុងអណ្តូងទៅវិញគួរឲអស់សំណើចមែន»អេនឌីដែលមិនដឹងចេញតាមប្រហោងលូពីណាមកនិយាយទៅកាន់រាងខ្ពស់និងបានសើចចម្អកទៅកាន់គេដូចគ្នា

   រាងខ្ពស់គេមិនបានតបតអ្វីឡើយគេបានត្រឹមតែសម្លឹងមុខអេនឌីបន្តិចហើយក៏បម្រុងនឹងដើរចេញប៉ុណ្ណោះ

«យូ ជីមីនអើយបើថាជីវិតឯងអញ្ចឹងដដែលមកធ្វើជាឆ្កែបម្រើយើងវិញវាល្អជាង»អេនឌីនិយាយទាំងបែរខ្នងដាក់រាងខ្ពស់ហើយក៏នៅតែបន្តសើចសប្បាយយ៉ាងធម្មតា

មនុស្សអាក្រក់(Bad Guy)Tahanan ng mga kuwento. Tumuklas ngayon