ពេលនេះដល់ម៉ោងដែលសិស្សានុសិស្សទាំងអស់ត្រូវចេញទៅផ្ទះហើយរួមទាំងរាងខ្ពស់ដូចគ្នា ពេលនេះយើងទើបតែដឹងថាគេគឺត្រូវដើរទៅផ្ទះពោលគឺមិនមានអ្នកមកទទួលដូចជេមីឡើយហើយគេក៏មិនរកអីជិះដូចគ្នាគឺសុខចិត្តដើរតាមផ្លូវកាត់ទៅផ្ទះតែម្តង។
រាងខ្ពស់ដើរតាមផ្លូវតូចមួយកន្លែងឯត្រចៀកម្ខាងបំពាក់ដោយកាសស្តាប់ចម្រៀង គេដើរតម្រង់មករកសាលាបឋមមួយកន្លែងមុននឹងអង្គុយចុះរងចាំនរណាម្នាក់យ៉ាងស្ងប់ស្ងាត់។
«បងជី~»សម្លេងតូចរបស់ក្មេងស្រីតូចOmegaដែលមានអាយុ11ឆ្នាំដែលត្រូវជាកូនស្រីពៅរបស់គ្រួសាយូគឺ យូ ជេននី
«ជេន»គ្រាន់តែឃើញប្អូនស្រីពៅរបស់ខ្លួនភ្លាមរាងខ្ពស់ញញឹមឡើងស្រស់តែម្តង មើលទៅស្នាមញញឹមមួយនេះមានតែជាមួយនាងល្អិតនេះទេ
«មុខរបស់បងកើតអី?»គ្រាន់តែដើរមកជិតគេភ្លាមនាងតូចសួរមកកាន់គេតែម្តង
«ទេ!មិនកើតអីទេ»រាងខ្ពស់ឆ្លើយទាំងញញឹមមិនសូវសម
«បងមកចាំអូនយូរឬនៅ?»ដោយដឹងថាគេមិនចង់ប្រាប់នាងទៅហើយនាងតូចក៏សួរសំណួរផ្សេងទៅកាន់រាងខ្ពស់តែម្តងព្រមទាំងដើរមកអោបជើងដូចគ្នា
«មិនយូរទេបាទ បងទើបតែមកដល់ទេ»គេនៅតែរក្សាស្នាមញញឹមនឹងឆ្លើយជាមួយនាងយ៉ាងទន់ភ្លន់ថែមទាំងលើកពរនាងទៀតផង
គួរបញ្ជាក់ផងដែរថាត្បិតតែនាងតូចមានអាយុ11ឆ្នាំពិតមែនតែនាងមានរាងកាយតូចនិងកម្លាំងខ្សោយខ្លាំងណាស់ព្រោះនាងគឺជាOmegaនោះអី។
«ក្រអូបណាស់ ក្រអូបបំផុតហើយ»គ្រាន់តែគេលើកពរខ្លួនភ្លាមមិនចាំយូរឡើយនាងល្អិតនេះថើបគេយកតែម្តង ឯអ្នកម្ខាងទៀតក៏នៅស្ងៀមឲគេថើបដូចគ្នា
«បានហើយៗបងរសើបណាស់ក្មេងតូច»បន្ទាប់ពីនាងថើបគេជាយូររាងខ្ពស់និយាយឡើងទាំងសើចតិចៗ
«អូនឈប់ថើបហើយចឹងហ៎!»នាងល្អិតនិយាយទាំងធ្វើរឹកពារង៉ក់ងរទៅកាន់គេមើលទៅគួរឲស្រឡាញ់មែនទែន
«អា៎ៗ!បងនិយាយលេងទេបងមិនរសើបទេអូនចង់ថើបប៉ុណ្ណាក៏បានដែរ»ដោយខ្លាចថានាងអន់ចិត្តនឹងខ្លួនគេនិយាយសម្របតាមនាងតែម្តង
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
