ភាគទី ៣១ ឆាកល្ខោន

Depuis le début
                                        

" ឮថាកាវធូម្នាក់នោះមកពីនោះ ...គឺធ្វើគ្រូបង្រៀននៅសាលាមែនទេ...? "

" នេះជាការស្នើសុំរបស់គេ! ...ខ្ញុំគ្រាន់តែចង់អោយ អេន ជែលមានភាពរីករាយជាងមុន ....ប៉ុណ្ណោះ " សិនវិនឡាង

" ការពិតខ្ញុំស្មានថាលោកនឹកឃើញរឿងកាលពីមុនហើយទើបសុខចិត្តអោយគេមក..."

" អ្នកណាថា....ខ្ញុំមិនចាំផងថាខ្ញុំឈ្មោះអ្វី? ....ប៉ុន្តែពេលនេះគឺខ្ញុំដឹងថាអ្នកនាងល្អនឹងខ្ញុំជាងគេ....."

គ្រាន់តែបានពាក្យសរសើរចេញពីមាត់របស់មនុស្ស សិនវិនឡាងមក លីលីនអរចង់ហោះ ហើយការអោបរឹតតែខ្លាំង

" ខ្ញុំឮបែបនេះសប្បាយចិត្តណាស់ "

លីលីនបន្តថា ....." ថាញ៉ែល....បើមានឱកាសយើងអាចចេញទៅក្រៅញ៉ាំអីជុំគ្នាបន្តិចបានទេ..."

" មិនអីទេ! មួយរយៈនេះខ្ញុំក៏មិនរវល់អ្វីផងហ្នឹង ...."

លីលីនមើលទៅសិនវិនឡាងហាក់មិនមានការចងចាំហើយនិយាយអ្វីក៏ស្តាប់តាមនាងនាងក៏នឹងនិយាយរឿងមួយទៀតដែលសិមវិនឡាងមិនបានចាប់អារម្មណ៏

ប៉ុន្តែគិតមួយសន្ទុះនាងក៏មិននិយាយរឿងនេះគឺជាប់ពាក់ព័ន្ធនឹងរឿង សៀវលីនព្រោះតែនាងបានមើលដឹងថាក្មងស្រីជំទង់ម្នាក់នេះចាប់អារម្មណ៏មកលើកាវធូ ដូចនេះហើយ នាងមានផែនការដើម្បីអោយសៀវលីន មានស្និទ្ធស្នាលជាមួយនឹងកាវធូ

នៅថ្ងៃដែលសៀវលីនស្លៀកពាក់ស៊ិចស៊ីនិងចល មក រកកាវធូហើយសារភាពពេញៗមាត់ៗដាក់កាវធូគឺសុទ្ធតែជាការបង្រៀនរបស់លីលីនទាំងអស់

ជាពិសេសទោះជាសៀវលីននៅទីនេះមានងារជាក្មេងស្រីបម្រីពិតមែនប៉ុន្តែ នាងជាចៅស្រីរបស់អ៊ំចុង ម្នាក់នោះ ដូចនេះ សិនវិនឡាង បានទទួលឧបត្ថមចិញ្ចឹមក្នេងស្រីម្នាក់នេះមានន័យថាសិនវិនឡាងធ្វើជាអាណាព្យាបាលទទួលខុសត្រូវអោយនាងសិក្សារៀនសូត្រ

ហើយអ្វីដែលពិសេសនោះ វិទ្យាល័យដែលកាវធូបង្រុងនឹង បម្រើការនៅប៉ុន្មានថ្ងៃខាងមុខគឺ ជា សាលាតែមួយជាមួយនឹងសៀវលីនកំពុងសិក្សាសព្វថ្ងៃ

នាងញញឹមចុងមាត់តែម្នាក់ឯងហើយនឹងប្រើប្រាស់ ក្នេងស្រីសៀវលីនម្នាក់នេះយកកាវធូចេញអោយឆ្ងាយពីជីវិត សិនវិនឡាង

សិនវិនឡាងឃើញថាលីលីហាក់មានរឿងចង់និយាយរួចក៏សួរនាងវិញថា

" អម្បាញ់មិញ! ខ្ញុំឃើញថាអ្នកនាងមានរឿងបន្ថែមចង់និយាយមែនទេ ? "

លីលីនគិតមួយសន្ទុះ

" មិនមានអ្វីទេ .....ខ្ញុំចង់អោយលោកឃើញផ្ទាល់ភ្នែកវាប្រសើរជាង ....បើនិយាយពេលនេះលោកក៏មិនមានការចងចាំផងហ្នឹង....."

" ប៉ុន្តែជារឿងអ្វី ? "

" គឺរឿងកាវធូហ្នឹងណា ...."

" គឺរឿងក្មេងប្រុសម្នាក់នោះមែនទេ ..ខ្ញុំស្មានថារឿងអ្វី "

រូបរាងខាងក្រៅសិនវិមឡាងហាក់ធម្មតាប៉ុន្តែក្នុងចិត្តចង់តែប្រឡេះដៃ លីលីននោះទេ ហើយមិនដឹងថា កាវធូ ពេលណាព្រមមកផ្ទះធំទេ ..សិនវិនឡាងមិនបានចេញចូលផ្ទះតូចញឹកញាប់ទេព្រោះខ្លាចមានអ្នកដទៃសង្ស័យចំពោះការធ្វើពុតការបាត់បង់ការចងចាំរបស់ខ្លួនត្រូវបានកកាយ

ម្យ៉ាងទៀត នៅភូមិគ្រឹះនេះមិនដឹងថានរណាខ្លះជាមនុស្សរនុកក្នុងរបស់ឈិនយ៉ុងទេ! បើត្រឹមស្តាប់តាមអេណា ក៏គ្មានថ្ងៃមានរឿងឧបដិហេតុការណ៏កើតឡើងនាយប់នោះផងដែរ ដូចហើយមានតែធ្វើ ពុតបាត់បងការចងចាំប៉ុណ្ណោះ ។

ចុះក្នុងមន្ទីរពេទ្យ វេជ្ជបណ្ឌិតទាំងនោះនិយាយពេញ មាត់អំពីអការៈរបស់សិនវិនឡាង គឺសុទ្ធតែជាឆាក ល្ខោន?

សូមរង់ចាំអានភាគទី៣២ជាភាគបន្ត និងលម្អិតអំពីការបាត់បង់ការចងចាំរបស់សិនវិនឡាង

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Où les histoires vivent. Découvrez maintenant