ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី១៣ .១ អតិតកាលក្នុងចិត្ត
និពន្ធដោយ: ព្រះច័ន្ទ
ដើមខែតុលានេះជាពេលដែលជិតចូលរដូវរងារ ហើយ ! ដូចនេះក្នុងមណ្ឌលកុមារកំព្រាមានការរៀបចំកម្មវិធីសុប្បុរសធំមួយមិនធ្លាប់មានដោយក្នុងនោះមានការចូលរួមជាមួយមនុស្សជាច្រើននាក់រួមទាំងអ្នកនាងអេណាបេឡា លោកអានន្ត អ្នកនាង លី លីននិង អេនជែលផងដែរ។
ប៉ុន្តែមុនពេលចាកចេញពីគេហដ្ឋានសិនវិនឡាងក៏និយាយថានៅខ្វះមនុស្សម្នាក់ទៀតពេលនោះ អេណា និងលីលីន បានដឹងរួចជាស្រេចថាសិនវិនឡាងសំដៅទៅកាន់នរណា
គឺគ្មាននរណាក្រៅពីកាវធូនោះ ទេ! ហើយអ្វីដែលសំខាន់នោះសិនវិនឡាងក៏បានបញ្ជាអោយអាវមីងទៅស្រុកកំណើតរបស់កាវធូនាំអ្នកស្រីចាងឆឺស៊ីមកកាន់ខេត្តជាំងស៊ូនេះដើម្បី មកសួរសុខទុកកូនកាវធូទៅវិញ។
ប៉ុន្តែរឿងនេះកាវធូគាត់មិនដឹងឡើយព្រោះ សិនវិនឡាងបានលាក់បាំងអំពីរឿងនេះ។
ហើយអ្វីដែលសិនវិនឡាងប្រព្រឺទ្ធចេញមកក៏ដើម្បីក្នុងគោលបំណងអ្វីម្យ៉ាងផងដែរ។ក្នុងនោះសូម្បីតែឡុងក៏បានមកចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះផងដែរ។មានមនុស្សជាច្រើននាក់ទៀតដែលមានមុខមាត់ក្នុងសង្គម។
កាវធូបានដឹងថាខ្លួននឹងទៅចូលរួមក្នុងកម្មវិធីនេះព្រោះតែមិនចង់ជំទាស់នឹងមិនចង់មានបញ្ហាជាមួយសិនវិនឡាងនោះ ទេ។ប៉ុន្តែនាយមិនដឹងម្តាយរបស់ខ្លួនបានមកទឹកដីខេត្តជាំងស៊ូនេះឡើយ។
ពេលនេះកាវធូបានរៀបចំឥវាន់ចាកចេញពីបន្ទប់លោកអ៊ំចុងមកបន្ទប់ធំតាមការទទូចរបស់សិនវិនឡាងជាច្រើនដងព្រោះតែកាវធូតែងតែបដិសេធមិនព្រមមកកាន់បន្ទប់ធំ!
គឺផ្លាស់មកបន្ទប់ថំមុនថ្ងៃដែលមានវិធីសប្បុរសធម៌នៅមណ្ឌលកុមារកំព្រាមួយថ្ងៃមកម្ល៉េះ។មណ្ឌលកុមារកំព្រាមានពីរកន្លែងទីមួយគឺនៅស្រុកកំណើតរបស់កាវធូនិងមាននៅខេត្តជាំងស៊ូផងដែរ។
សម្រាប់ការងារពួកគេមិនមែនត្រឹមតែមណ្ឌលកុមារកំព្រា នោះពួកគេនៅមានកន្លែងជាច្រើនផ្សេងៗទៀតផងដែរដូចជាសមាគមន៏ដេញថ្លៃវត្តបុរាណនិថសមាគមន៏វាយតម្លៃក្រុមសិល្បករោងដែរក្នុងនោះអេណាបេឡាមានភាគហ៊ុនច្រើនជាងគេ ហើយអ្នកនៅពីក្រោយនៃសមាគមន៏និងកន្លែងសំខាន់ផ្សេងៗគឺសុទ្ធតែមានការចូលរួមពីមនុស្សមានអំណាចផ្សេងៗ
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
