ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី ១១.២ ទាមទារចំណាប់អារម្មណ៍
និពន្ធដោយ៖ ព្រះច័ន្ទ
តពីភាគមុន
នាពេលយប់មួយនៅទីកន្លែងមួយដែលដាច់ស្រយាលពីក្រុង។ ពេលនេះលោកសិនវិនឡាង(ដាញ៉ែល)និងអេណាបេឡាកំពុងជជែកគ្នារឿងអ្វីម្យ៉ាងហាក់មានសម្ពាធខ្លាំងណាស់!
តើលោកសិនវិនឡាងនិងអេណាបេឡាមានរឿងអ្វីបានជាមកដល់កន្លែងដែលមិនមានមនុស្សរស់នៅបែបនេះ? ឬជាប់ពាក់ព័ន្ធនឹងកាវធូ?
ការសន្ទនារវាងសិនវិនឡាងនិងអេណាបេឡាកាន់តែមានសភាពតឹងតែង
" អេណា! អេនជែលនៅតូចយ៉ាងនេះ! អ្នកស្រីយករឿងមនុស្សធំមកប្រាប់គេបែបនេះគឺជះឥទ្ធិពលមិនល្អដល់រូបគេនោះឡើយ! នៅពេលខ្ញុំយកអេនជែលទៅប្រទេសអូស្ត្រាលី! ពួកយើងព្រមព្រៀងគ្នារួចហើយថាមិនត្រូវយកអេនជែលមកពាក់ព័ន្ធនោះទេ! "
អេណាបេឡាបានឆ្លើយតបយ៉ាងអំណួតថា៖
" ការងារដែលយើងបានដាក់អោយលោកធ្វើនោះ! សួរថាមានម្តងណាដែលលោកធ្វើបានសម្រេច? ថ្វីត្បិតរាប់តាមឋានៈពួកយើងជាប់សាច់ញាតិនឹងគ្នាក៏ពិតមែន! ប៉ុន្តែចំពោះរឿងដែលលោកសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកយុត្តិធម៏ជូនសូហ្វី! លោកធ្វើបានកម្រឹតណា? ក៏ព្រោះតែកាវធូម្នាក់នោះ? លោកថាសងសឹកជូនសូហ្វី! ប៉ុន្តែទង្វើដែលលោកនាពេលនេះទៅ? វាប្រាសចាកពីអ្វីដែលលោកធ្លាប់និយាយ!"
អេណាបេឡាបន្តនិយាយទៀតថា៖
" ដាញ៉ែល! កុំភ្លេចអោយសោះថាប្អូនស្រីរបស់លោកស្លាប់ទៅយ៉ាងដូចម្តេច? លោកថាមានភស្តុតាងថាមិនមែនកាវធូជាអ្នកធ្វើប៉ុន្តែគេក៏ជាជនសង្ស័យម្នាក់ដែរ! ឬលោកភ្លេចទៅហើយ? "
អេណាបេឡានិយាយត្រឹមនេះ! សិនវិនឡាងក៏បានតបមួយម៉ាត់យ៉ាងខ្លីថា៖
" ខ្ញុំមិនបានភ្លេចទេ! ប៉ុន្តែខ្ញុំក៏មិនចង់មកទម្លាក់កំហុសលើមនុស្សដែលគ្មានកំហុស! រឿងនេះខ្ញុំធ្លាប់ប្រាប់អ្នកស្រីម្តងរួចមកហើយថាមានមនុស្សប្រុសវ័យកណ្តាលម្នាក់បានលេចមុខចុងក្រោយបន្ទាប់ពីកាវធូចាកចេញពីទីនោះ!"
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
