ប្រលោមលោករឿង
មនុស្សជំនួស
Re-Place
ភាគទី ៤ វគ្គ មុខមាត់ពិត
និពន្ធដោយ៖ ព្រះច័ន្ទ
ព្រឹកថ្ងៃបន្ទាប់ជាថ្ងៃឈប់សម្រាកបន្ទាប់ពីទទួលទានអាហារកាលពីល្ងាចមិញ។ ម្តាយរបស់កាវធូគាត់ជាស្ត្រីមេផ្ទះម្នាក់បន្ទាប់ពីគាត់ ចូលនិវត្តន៏នៅឆ្នាំនេះព្រោះសុខភាពគាត់មិនអំណោយផលប៉ុន្មានទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដូចនេះការងារធ្ងន់ស្រាលគឺធ្លាក់ទៅលើកាវធូជាអ្នកទំនួលខុសត្រូវក្នុងគ្រួសារ។
ប៉ុន្តែទោះជាយ៉ាងនេះក្តីអ្នកស្រីចាងឈឺស៊ីមិនដែលអោយកូនប្រុសតែមួយរបស់អ្នកស្រីមកពិបាកគិតអំពីរូបគាត់ឡើយព្រោះអ្នកស្រីមានផ្ទះផ្ទាល់ខ្លួនជាកម្មសិទ្ធិ។ តាំងពីឪពុកបង្កើតរបស់កាវធូបានអនិច្ចកម្មទៅ។
គាត់មានប្រាក់សន្សំផ្ទាល់ខ្លួនក្នុងធនាគារសម្រាប់ទំនុកបង្រុងពេលគាត់ចាស់និងចូលនិវត្ត។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺគាត់ចូលចិត្ត លេងល្បែងស៊ីសងបន្តិច។
រឿងនេះគាត់តែងយកប្រាក់សន្សំខ្លួនឯងទៅលេងម្តងម្កាលប៉ុណ្ណោះ តែការលេងភ្នាល់មិនមែនលក្ខណៈទ្រង់ទ្រាយធំនោះទេ ហើយរឿងនេះកាវធូក៏មិចាប់អារម្មណ៍ដែរ។
" ព្រឹកម៉ោង៩ទៅហើយនៅមិនទាន់មកផ្ទះទៀត! ខលទៅក៏មិនលើក! "
អ្នកស្រីចាងបាននិយាយតែម្នាក់ឯងនៅពេលកូនប្រុសរបសខ្លួនមិនទាន់មកផ្ទះទៀត ។
តែគាត់ក៏មិនបារម្ភអ្មីដែរព្រោះដឹងថាយប់ម្សិលមិញកាវធូបានស្នាក់នៅខុនដូររបស់លោកដាញ៉ែលឬអ្នករាល់គ្នានៅទីនេះនិយមហៅគេហៅគេថាស៊ិនវិនឡាង
រីឯឡុងក៏ទៅណាត់និយាយការងារភារកិច្ចផ្ទាល់ខ្លួនដូចនេះលោកមិនទាន់បានទំនាក់ទំនងទៅកាវធូនៅឡើយទេ។ ដោយគ្រប់គ្នាគិតថាជាមនុស្សជិតស្និទ្ធទៅដូចនេះគ្មានអ្វីត្រូវបារម្ភនោះឡើយ។
ងាកមកនិយាយអំពីខុនដូររបស់លោកដាញ៉ែល ហាក់ដូចជាស្ងាត់ជ្រងំខុសពីសព្វមួយដងតែពេលនេះគឺាហាក់មានសភាពខុសប្លែកពីធម្មតា។
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
