ភាគទី ៩--ជួបជាថ្មី

290 25 6
                                        

ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី ៩——ជួបជាថ្មី
និពន្ធដោយ៖   ព្រះច័ន្ទ​


ពេលវេលាបានកន្លងផុតទៅប្រមាណជាពីរខែ ចាប់តាំងពីហេតុការណ៍នៅភូមិគ្រឹះជាមួយលោកដាញ៉ែលឬសិនវិនឡាងមក។

កាវធូ​មិនដែលបានចេញពីភូមិគ្រឹះនេះសោះ។កាវធូ​តែងតែធ្វើការជាមួយលោកពូ ចុង នៅឯខាងក្រោយបរិវេនភូមិគ្រឹះ។

អ្នកបម្រើនៅទីនោះមានអ្នកខ្លះក៏សន្ទនាជាមួយនឹងកាវធូ​មានអ្នកខ្លះទៀត

គេមិននិយាយជាមួយកាវធូ​ទេព្រោះតែពួកគេខ្លះមានការច្រណែននឹងរាងតូចដោយសារតែអ្នកបម្រើស្រីមួយចំនួន មិនដែលមានសិទ្ធិចូលក្នុងបន្ទប់សិនវិនឡាងនោះឡើយទោះគេមកធ្វើការទីនេះយូរឆ្នាំមកហើយ។

សិនវិនឡាង​តែងតែរកលេសអោយសិនវិនឡាង​យកទឹកដោះគោអោយរាងក្រាស់រៀងរាល់យប់រួចក៏មិនអនុញាតិអោយរាងតូចចេញពីបន្ទប់របស់គេឡើយ!

គេតែងតែបែបនេះ នៅពេលដែលសិនវិនឡាង​មកភូមិគ្រឹះ។មាត់ថាស្អប់គេណាស់តែបាត់មុខគេមិនបាន។​ ចំណែកឯរាងតូចក៏ដូចគ្នាគឺមិនហ៊ានប្រកែកនឹងរាងក្រាស់ដូចគ្នា។

ការពិតរាងតូចមានគោលដៅមួយដើម្បីសុំអនុញ្ញាតិពីសិនវិនឡាង​ទៅជួបម្តាយព្រមទាំងមានបំណងទៅធ្វើការនៅសាលាដើម្បីធ្វើជាសាស្ត្រាចារ្យអក្សសាស្ត្រមួយរូបដើម្បីរកប្រាក់ចំណូលខ្លះដោះស្រាយបញ្ហាម្តាយរបស់ខ្លួននិងចង់បានជីវិតកាលពីមុនត្រឡប់មកវិញផងដែរ។

នៅយប់សព្វមួយដងគ្រាដែលរាងតូចយកទឹកដោះគោទៅបន្ទប់របស់សិនវិនឡាង​នាយក៏គោះទ្វារតាមទម្លាប់

" អត់ទោសលោក! ខ្ញុំយកទឹកដោះគោ!ខ្ញុំដាក់ទីនេះហើយ! បើមិនមានការអ្វីខ្ញុំសូមត្រឡប់ទៅវិញហើយណា! "​

កាវធូ​រៀបនឹងដើរចេញទៅហើយក៏មានដៃពីរមកស្រវ៉ាអោបនាយពីក្រោយខ្នង។គេជាសិនវិនឡាង​កំពុងអោបរាងតូចហើយរាងក្រាស់ក៏ថើបកញ្ចឹងករាងតូចថ្នមៗ

" យ៉ាងម៉េច! ប្រញាប់ទៅណា! មិនគិតចាំខ្ញុំខ្លះទេឬ​? " សិនវិនឡាង​នៅបន្តអោបក្រសោបរាងតូចជាប់

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now