ភាគទី៨.១ វគ្គ ទឹកដោះគោ​(១)🔞

346 25 2
                                        

ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី៨.១  វគ្គ  ទឹកដោះគោពេលយប់​​(១)
និពន្ធដោយ៖   ព្រះច័ន្ទ


រាងតូចខឹងនឹងរាងក្រាស់ណាស់គេដឹងច្បាស់ថា ដាញ៉ែល(សិនវិនឡាង) ព្យាយាមធ្វើបាបកេមិនអោយសម្រាកបានលក់ស្រួលនោះទេ។

មួយសន្ទុះក្រោយមករាងតូចក៏យកទឹកដោះគោតាមការបញ្ជាពិតមែនណាមួយឆ្លៀតមកសួររឿងពត៌មាន​អេនជែលផងដែរបើអាចទៅរួច​។​

ទោះជាពេលនេះនាយដឹងថាមិនសក្កិសមតែនាយត្រូវសួរនាំដោយក្តីបារម្ភ។

ដោយមានការណែនាំពីអ្នកបម្រើស្រីម្នាក់នោះទើបរាងតូចអាចរកឃើញបន្ទប់របស់លោក ដាញ៉ែល(សិនវិនឡាង) ឃើញ កាវធូ​ ខ្លួនមិនគួរធ្លាក់ដល់ដំណាក់កាលនេះទេ ។

សម្លេងគោះទ្វារបានបន្លឺឡើង

" តុក! តុក" "

សម្លេងគោះទ្វារពីខាងក្រៅតែទ្វារមិនបានចាក់គន្លឹះនាយ ក៏សម្រេចចិត្តបើកទ្វារចូលក្នុងតែម្តងទៅ រួចនាយតូចក៏ដាក់ទឹកដោះគោនៅលើតុ ។​

កាវធូបានបន្លឺសម្លេងតិចៗហៅដាញ៉ែល(សិនវិនឡាង)ដើម្បីអោយគេមកយកទឹកដោះគោរបស់ខ្លួនថា៖​

" អត់ទោស! ខ្ញុំយកទឹកដោះគោមកហើយ! "

កាវធូព្យាយាមហៅជាច្រើនដង តែមិនមានសម្លេងឆ្លើយតបក៏សម្រេចចិត្តត្រឡប់ទៅបន្ទប់សម្រាកវិញ។​

ស្រាប់តែដាញ៉ែល(សិនវិនឡាងបានឈរច្រត់ចង្កេះនៅក្បែរមាត់ទ្វារទៅវិញ រួចនាយនិយាយទៅកាន់កាវធូវិញថា៖​

"គិតថាខ្ញុំជាខ្មោចព្រាយបិសាចហី!ថីក៏ខ្លាចញ័រយ៉ាងនេះ?" 

កាវធូបានតបតដោយភាពក្លាហាននិងមិនចុះចាញ់៖

" អ្នកណាថាខ្ញុំខ្លាច? "​​នាយក៏បន្តថា៖

 " ខ្ញុំហៅលោកច្រើនដងណាស់ប៉ុន្តែមិនមាននរណាឆ្លើយតបជាមួយខ្ញុំទេ! គិតថាលោកដេកលក់ហើយ!  "

សិនវិនឡាងបានឆ្លើយយ៉ាងព្រងើយ៖

" យ៉ាងម៉េចខ្ញុំមិនចង់ឆ្លើយ!ពេលនេះខ្ញុំជាម្ចាស់ផ្ទះ! លោកជាមនុស្សស្នាក់អាស្រ័យ ហើយក៏ជាអ្នកបម្រើ! លោកមានតួនាទីមើលថែ.... " សិនវិនឡាង

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Où les histoires vivent. Découvrez maintenant