ប្រលោមលោក
មនុស្សជំនួស
Re-Place
ភាគទី ២ វគ្គ អន្ទាក់
និពន្ធៈ ព្រះច័ន្ទ
ថ្ងៃនេះកម្មវិធីសប្បុរសធម៌បានអញ្ជើញ លោក កាវ ធូ មកខានតែបាន, ដោយមានការចូលរួមជាមួយមិត្តភក្កិផងនោះ! លោកប្រធាននេះបានជួយដល់កុមារកំព្រានៅតំបន់នេះ៤ឆ្នាំទៅហើយតែអ្វីដែលគេនឹកមិនដល់គឺលោកប្រធានម្នាក់ដែលជាអ្នកគ្រប់គ្រងក្នុងកម្មវិធីនេះឮមកថាគេជាជនជាតិចិនកាត់អូស្ត្រាលី ឈ្មោះថាដាញ៉ែល តែឈ្មោះចិនរបស់គេមិនមាននរណាដឹងច្បាស់នោះឡើយ។ គ្រាន់តែអ្នករាល់គ្នានៅទីនោះដឹងថា គេជាមនុស្សប្រុសដ៏សែនសង្ហាម្នាក់ ហើយថែមទាំងវ័យក្មេងផងដែរ។
" ឡុង! ឯងនិយាយប្រាប់យើងអំពីលោកប្រធាននេះ! គេពិតជាអស្ចារ្យណាស់ឬ "
" សៀវធូ! សង្ហាណាស់! ឮមកថាជាជនជាតិចិនកាត់អូស្រា្តលីផងណា! " សៀវឡុង
" ពិតមែនឬ " និយាយត្រឹមនេះគេក៏ស្រម៉ៃឃើញដល់មនុស្សដែលគេតែងតែយល់សុបិន្តអាក្រក់ជារៀងរាល់រាល់យប់រាងតូចស្រាប់តែមានទឹកមុខស្រពោនព្រោះសូហ្វីក៏ជាជនជាតិចិនកាត់អូស្ត្រាលីផងដែរ
@ស្រម៉ៃកាលពី៦ឆ្នាំមុន
//នៅក្នុងមន្ទីពេទ្យផ្នែកសង្គ្រោះបន្ទាន់//
បន្ទាប់ពីចាកចេញពីពិធីមង្គលការរបស់មិត្តសម្លាញ់ដែលបានរៀបការយ៉ាងតក់ក្រហល់នោះ! ២ម៉ោងក្រោយមកកាវធូទទួលដំណឹងមកថា ឡានដែលកូនក្រមុំនិងកូនកម្លោះកំពុងបើកឡានបានដាច់ហ្វ្រាំងរអិលធ្លាក់ចូលជ្រោះ ធ្វើអោយកូនកម្លោះបានបាត់ជីវិតភ្លាមៗ ចំណែកកូនក្រមុំបានរងរបួសធ្ងន់ គ្រែសង្គ្រោះបន្ទាន់ ដែលបានដាក់អ្នកជំងឺនោះគឺជាស៊ូហ្វីមិត្តភក្កិជិតស្និទ្ធរបស់នាយតូចនេះឯង! នាយមកដល់ទីនេះព្យាយាមរត់ទៅស្របទិសជាមួយនឹងគ្រែអ្នកជំងឺកំពុងរំកិលទៅយ៉ាងឡើនដើម្បីចូលបន្ទប់សង្គ្រោះបន្ទាន់
" សូហ្វី!ឯងមិនអីនោះទេ! ព្យាយាមទប់ស្មារតីឡើង! "
ជាមួយសភាពអ្នកជងឺហាក់កំពុងមានស្មារតីបន្តិចបន្តួចនាងព្យាយាមនិយាយជាមួយកាវធូទាំងត្រដាបត្រដួស
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
