ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី១៣.២ អតិតកាលក្នុងចិត្ត (តចប់)
និពន្ធដោយ៖ ព្រះច័ន្ទ
វេលានេះពួកគេបានជួបជុំគ្នានៅខាងមុខទីធ្លាសួនច្បារក្រោយផ្ទះដើម្បីត្រៀមខ្លួនទៅចូលរួមក្នុងកម្មវិធីសុប្បុរសធម៌នាវេលាម៉ោង៩កន្លះហើយដែលមានចំងាយឆ្ងាយពីផ្ទះ
របស់សិនវិនឡាងចំនួន១៥គីឡូម៉ែត្រ។ការធ្វើដំណើរពួកគេតាមមធ្យោបាយដោយឡានអាលហ្វាទំនើបនាសេរីឆ្នាំទើបតែចេញ។
ពួកគេបានត្រៀមឡានទំនើបចំនួន២គ្រឿងសម្រាប់ការធ្វើដំណើរដោយឡានមួយគ្រឿងមួយទៀតបើរបរផ្ទាល់ដោយអាវមីងព្រោះគេបានបញ្ជាទិសផ្សេងពីទិសរបស់ឡានសិនវិនឡាង
ដែលបានបញ្ជាការបើករដោយអ្នកបើកបរផ្សេងទៀត។
ក្នុងភាគមុនបានបញ្ជាក់ហើយថាអាវមីងបានទៅទទួលម្តាយបង្កើតរបស់កាវធូព្រមទាំងឡុងដែលជាមិត្តភក្កិកាវធូ ផងដែរ។អ្វីដែលពិសេសគឺពួកគេទាំងពីរបានបិទបាំងកាវធូ
ក្នុងគោលបំណងដើម្បីបង្កើតភាពភ្ញាក់ផ្អើលដល់កាវធូទៀតផង។
មុនពេលឡើងឡានទំនើបអាល់ហ្វានាងអេណាបេឡាបាននិយាយទៅកាន់សិនវិនឡាងថា៖
" ដាញ៉ែល! លោកគ្មានចិត្តបន្តិចសោះឬ! លោកមិនល្អាដាក់លីលីនប្អូនស្រីធម៌របស់ខ្ញំបន្តិចសោះឬ? លោកធ្វើអោយនាងខូចចិត្តណាស់"
កាវធូបានឭអេណាបេឡាពោលពាក្យទៅកាន់សិនវិនឡាងគឺធ្វើអោយខ្លួនដឹងថា! នាងអេណាបេឡាមានគោលបំណងចង់អោយលីលីនមានភាពជិតស្និទ្ធទៅកាន់សិនវិនឡាង!
ប៉ុន្តែកាវធូពិបាកស្មានថាតើអេណាបេឡាធ្វើបែបនេះ គ្នុងគោលបំណងអ្វីអោយប្រាកដ? នាងព្យាយាមយកមនុស្សស្រីផ្សេងមកស្និទ្ធស្នាលជាមួយមនុស្សដែលខ្លួនស្រលាញ់!
ទោះ ជារឿងកាលពី១០ឆ្នាំគឺកើតឡើងដដែលៗ នាងព្យាយាមណែនាំស៊ូហ្វីមិត្តរបស់ខ្លួនអោយស្គាល់ជាមួយសុងអ៊ីឈិនអតិតមិត្តប្រុសខ្លួន
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
