ភាគទី ៣០ វគ្គ សារភាពអារម្មណ៏ពិត

43 6 0
                                        

ប្រលោមលោករឿង
មនុស្សជំនួស
ភាគទី ៣០ វគ្គ សារភាពអារម្មណ៏ពិត
និពន្ធដោយ ព្រះច័ន្ទ

តពីភាគមុន

បន្ទាប់ពីអាហារថ្ងៃត្រង់រួចមក ល្ងាចបន្តិចកាវធូដើររក សៀវឡុងពេញហ្នឹងខលក៏មិនលើក មួយសន្ទុះឃើញសារចូលក្នុងទូរសព្ទខ្លួនពីពេលណាមកទេ ?

កាវធូភ្ញាក់ផ្អើលបន្តិចនៅពេលឃើញអត្ថន័យក្នុងសារ ដោយឡុងជិះហោះទៅប៉េកាំងភ្លាមៗមិនព្រមស្នាក់នៅទីនេះ

" ស្អីចេះ? "

កាវធូកំពុងតែរៀបចំអីវ៉ាន់ ពូចុងមកល្មម

" ក្នួយប្រុស! មកស្នាក់នៅទីនេះមិនបានទេ! លោកសិនគាត់ផ្តាំទៅនៅផ្ទះធំ? "

" អ៊ំ!! ឈប់និយាយពីគាត់បានអត់? " កាវធូនិយាយទាំងមុខក្រម៉ូវ

" តែអ៊ំ...ថា..."

" ពេលនេះគាត់បាត់ការចងចាំមួយរយៈ! អ៊ំក៏ជើញថាលោកសិនស្និទ្ធស្នាលជាមួយនឹងអ្នកនាងលីលីន! បើខ្ញុំនៅទីនោះវាមិនសមទេដឹង? " កាវធូ

" មកពីក្មួយគិតបែបនេះទេហី ទើបមិនចង់ទៅ ? "

" បាទ ! "

" ចឹង! អ៊ំសួរត្រង់ៗណា.."

" បាទ? " កាវធូ

" ក្មួយស្រលាញ់លោកសិនទេ ? " អ៊ំចុង

" អ៊ំ ....សួររឿងនេះ....ខ្ញុំ...." កាវធូហាក់រអាក់រអួល

" និយាយប្រាប់អ៊ំមក ...."

" គឺ...ស្រលាញ់...មកពីស្រលាញ់ទើបសុខចិត្តមកវិញ...ប៉ុន្តែគាត់មិនចងចាំខ្ញុំផង....ការស្រលាញ់នោះវាគ្មានន័យ....ហើយគ្មានតម្លៃសម្រាប់គាត់ទេ..."

អ៊ំចុងញញឹមងក់ក្បាលតិចៗ

" បើបែបនេះមកនៅទីនេះក៏ព្រោះតែភាពប្រច័ណ្ឌ ..."

" អ៊ំ...ខ្ញុំជាមនុស្សប្រុស...វាក៏មិនអាចបើកបង្ហាញអារម្មណ៍ថាយើងស្រលាញ់មនុស្សប្រុសដូចគ្នា...ជាពិសេសលីលីននាងជាមនុស្សស្រីណា...ពេលនេះលោកសិនគាត់បាត់ការចងចាំ....ប្រហែលជាអំឡុងពេលនេះគាត់អាចនឹងបំភ្លេចខ្ញុំហើយក៏ទៅស្រលាញ់អ្នកនាងលីលីនក៏ថាបាន..."

សម្លេងសម្រឹបជើងអ្នកណាហាក់មកសម្តៅមកដល់បន្ទប់នេះរួចក៏បាត់ទៅវិញ

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Wo Geschichten leben. Entdecke jetzt