ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី១២ ង៉ក់ងរ 🔞
និពន្ធដោយ៖ ព្រះច័ន្ទ
រយៈពេល៣ថ្ងៃហើយដែលសិនវិនឡាងចង់ព្យាយាមជួបជាមួយកាវធូដើម្បីចង់បកស្រាយរឿងរបស់លីលីន។
ប៉ុន្តែកាវធូចេះតែគេវវេសរហូត! កាវធូហាក់មានការអន់ចិត្តចំពោះសិនវិនឡាងណាស់
នៅថ្ងៃមួយកាវធូបាននៅក្នុងផ្ទះបាយកំពុងរៀបចំម្ហូបអាហារហើយចិតបន្លែមួយមិនប្រយ័ត្នក៏បានធ្វើអោយរបួសដៃ
ម្រាមដៃនាងរបស់កាវធូបានហូរឈាមជាច្រើន។
អ្នកបម្រើនៅទីនោះហាក់មិនសូវខ្វាយខ្វល់អំពីកាវធូព្រោះនៅទីនេះគឺសុទ្ធតែមនុសុ្សរបស់លីលីននិងជាមនុស្សរបស់អេណាបេឡា
កាវធូរស់នៅទីនេះបានដោយសារតែក្តីស្រលាញ់
ប៉ុន្តែបើគ្មានវាទៀតនាយនឹងមិនអាចទ្រាំបានបន្តទៀតទេ! ទឹកភ្នែកស្រក់ចុះជាមួយឈាមដែលហូរស្រក់ជាមួយម្រាមដៃរបស់ខ្លួន
អ្នកបម្រើនៅទីនោះឃើញហើយក៏និយាយស្តីមិនសមរម្យ
" ណែ! បើសិនជាធ្វើការនៅទីនេះមិនមែនមករំអួយយំសោកស្រក់ទឹកនេត្រានោះទេ! "
អ្នកបម្រើស្រីនោះក៏ស្រែកជេរកាវធុដែលកាវធូកំពុងតែក្តាប់ដៃនាងរបស់ខ្លួន
ប៉ុន្តែក្នុងនោះក៏មានក្មេងស្រីបម្រើម្នាក់ដែលនាងមានចិត្តជួយយកអារសារកាវធូដែរដោយនាងបាននិយាយទៅកាន់កាវធូ
" បងប្រុស! ឈប់ធ្វើសិនទៅ! ឆាប់ទៅលាងដៃសម្លាប់មេរោគសិនទៅ! ខ្ញុំឃើញបងប៉ុន្មានថ្ងៃនេះមិនសូវជារីករាយប៉ុន្មានទេ! "
កាវធូក៏និយាយទៅកាន់ប្អូនស្រីបម្រើម្នាក់នោះថា៖
" អរគុណប្អូនស្រី! ខ្ញុំមិនអីទេ! "
ចំណែកស្រីបម្រើវ័យកណ្តាលម្នាក់នោះ
" អើ! មានអីមិនសប្បាយ! បើម្ចាស់ប្រុសបន្តិចទៀតនឹងទាត់ក្បាលចោល! ហើយអញស្អប់ណាស់! ខ្លួនជាប្រុសសោះមកអោយដៃប្រុសដូចគ្នា! អោយសមមុខ"
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
