ភាគទី១១.១ វគ្គ ការគំរាមកំហែង

171 23 0
                                        

ប្រលោមលោករឿង
មនុស្សជំនួស​
Re_Place
ភាគទី១១.១    វគ្គ ការគំរាមកំហែង
និពន្ធដោយ៖ ព្រះច័ន្ទ​​
វើសិន៖   ចចកទន្សាយ​


@បន្ទប់​គេងសិនវិនឡាង​

សិនវិនឡាងបានអង្គុយនៅលើកៅអីមួយហើយសញ្ជឹងគិតថាតើខ្លួនគួរធ្វើយ៉ាងដើម្បីដោះស្រាយបញ្ហានេះជាមួយនឹងអេណាបេឡា​

ព្រោះពេលនេះអេនជែលគឺស្ថិតក្នុងកណ្តាប់ដៃរបស់អេណាបេឡា​ហើយកំពុងគិតរឿងលីលីនដែលអេណាបេឡាបានយកកាវធូមក

គម្រាមខ្លួនទៀត។​ពេលនេះ​សិនវិនឡាងបានប្រមូលភស្តុតាងជាច្រើនទាក់ទងនឹងគ្រោះថ្នាក់កាលពី១០ឆ្នាំមុន​នោះ​

ក្នុងនោះមានតម្រុយពាក់ពាន់មនុស្សមិនមែនត្រឹមកាវធូនោះទេ! 

ព្រោះអំឡុងពេលដែលខ្លួនទៅកោះតៃវ៉ានមួយរយៈ​នោះ​ឡុងធ្លាប់បានទាក់ទងមកខ្លួន​ទាក់ទងនឹងករណីសូហ្វី​

មានរឿងជាច្រើនដែលសិនវិនឡាង​មិនបានប្រាប់កាវធូអោយដឹង។​

ដូចនេះអ្នកអានមិនបាច់ឆ្ងល់ថាហេតុអ្វីពេលដំបូង​សិនវិនឡាងហាក់ធ្វើអាក្រក់ដាក់កាវធូ

ប៉ុន្តែប៉ុន្មានខែចុងក្រោយសិនវិនឡាងហាក់ធ្វើល្អដាក់កាវធូ​នោះក៏ព្រោះតែពត៌មានដែលខ្លួនបានព្យាយាមអោយអាវមីងធ្វើការស៊ើបអង្កេត

គឺភាគច្រើនអាចបង្ហាញថាកាវធូ​ក៏អាចជាជនរងគ្រោះធ្លាក់ក្នុងអន្ទាក់ពួកជនអាក្រក់ទាំងនោះ​។​

សិនវិនឡាងអាចចាត់ទុកមិនមែនជាមនុស្សល្ងង់ទេ! គេមិនបានជឿជាក់អេណាបេឡាប៉ុន្មានឡើយ​​ម្ល៉ោះហើយរឿងអ្វីគ្រប់យ៉ាងក៏មិនបានបង្ហាញ

ដល់គ្នាសូម្បីរឿងពាក់ព័ន្ធអំពើពុករលួយខុសច្បាប់ដែលអេណាបេឡាបានពាក់ព័ន្ធជាមួយខ្លួន​! សិនវិនឡាងបានរៀបចំយុទ្ធសាស្ត្រដើម្បីការពារខ្លួន​

ការពារកាវធូ​និងអ្នកស្រីចាងផងដែរ។​ កំពុងអង្គុយសុខៗស្រាប់តែសម្លេងទូរសព្ទ័មួយបានបន្លឺឡើង​នៅលើតុរបស់ខ្លួន​

សិនវិនឡាងក្រឡេកឃើញ​លេខទូរសព្ទនោះក៏ដឹងថាជាលេខនរណាហើយ​!

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now