ប្រលោមលោករឿង
មនុស្សជំនួស
Replace
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
និពន្ធដោយ៖ ព្រះច័ន្ទ
បន្ទាប់ពីទទួលដំណឹងការវិលត្រឡប់ដោយឥតព្រាងទុករបស់អេណាបេឡារួចមកដាញ៉ែលបានប្រញ៉ាប់ចេញពីកោះតៃវ៉ាន់ហៅមកខេត្តជាំងស៊ូភ្លាមៗ។
ដំណឹងនេះត្រូវលោកអ៊ំចុងដែលជាមនុស្សស្និទ្ធិស្នាលនិងអាចទុកចិត្តបានបន្ទាប់ពីអង្គរក្សផ្ទាល់ខ្លួនអាវមីង។
ទិដ្ឋភាពវីឡាហាក់ធម្មតាតែអ្វីដែលមិនធម្មតាគឺសន្ទុះនៃចិត្តមនុស្សដែលកំពុងមានចិត្តព្យាបាទបាននឹងកំពុងរីករាលដាន។
សម្លេងសើចក្អាក់ក្អាយចេញពីមាត់មនុស្សស្រីពីរនាក់នៅក្នុងបន្ទប់បរិភោគអាហាកំពុងធ្វើអោយសិនវិនឡាងមានការជ្រួលច្របល់។
នាយក្រាស់ប្រញ៉ាប់ប្រញ៉ាល់រត់ទៅទាំងមិនបង្អង់យូរឡើយ។ ឃើញសភាពការណ៏សិនវិនឡាងហាក់ដឹងក្នុងចិត្តថា កាវធូកំពុងត្រូវបាន
គេវាយប្រហារហើយ! អ្វីដែលពិសេសជាងនោះទៅទៀតក្មេងស្រីអេនជែលបានឈរនៅកៀននោះហាក់មិនមានប្រតិកម្មអ្វីបន្តិចសោះ
វាបណ្តាលអោយទិដ្ឋភាពនៅក្នុងផ្ទះកាន់តែតឹងតែងឡើងៗ
បន្តិចក្រោយមកសិនវិនឡាងបានបញ្ជេញសម្លេងទៅកាន់ពួកគេថា៖
"អ្នកទាំំងអស់គ្នាកំពុងធ្វើអ្វី? "
គ្រាន់តែឭសម្លេងរបស់សិនវិនឡាងនិងវត្តមានរបស់អាវមីងមកដល់ទីនេះធ្វើអោយអេនជែលមានការត្រេកអរយ៉ាងខ្លាំង
នាងតូតប្រញ៉ាប់ប្រញ៉ាល់រត់ទៅអោបលោកពូសំណព្វរបស់នាងតូចហើយនាងតូចងាកក្បាលសម្លក់ទៅកាន់កាវធូដែលកំពុងរងរបួសដោយសារតែ
រលាកទឹកសម្លក្តៅពេញប្រអប់ដៃរបស់ខ្លួន។នាងតូចមានការប្រែប្រួលជាខ្លាំងនាងមិនដូចអេនជែលកាលពីមុនដែលស្រលាញ់បងប្រុសកាវធូបន្តិចសោះ
កែវភ្នែកនាងតូចបញ្ជាក់ពីការខឹងស្អប់ជាខ្លាំង។
ឃើញដូចនេះសិនវិនឡាងបានលើកពរអេនជែលរួចសួរទៅក្មួយស្រីរបស់ខ្លួនដោយសម្លេងស្រាលថា៖
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
