ភាគទី១ វគ្គសុបិន្តអាក្រក់

846 29 2
                                        

ប្រលោមលោករឿង
មនុស្សជំនួស
Re-place
ភាគទី១ វគ្គសុបិន្តអាក្រក់
និពន្ធៈ ព្រះច័ន្ទ

នារាត្រីស្ងាត់សូន្យក្រោមពន្លឺព្រះចន្ទដ៏ស្រទន់ សូរសម្លេងខ្យល់ ~ ហ៊ូៗ ~ ត្រជាក់សព្វកាយា។ ទិដ្ឋភាពក្នុងសាលាមួយហាក់ស្ងាត់ជ្រងំមានសភាពរាងស្រៀវឆ្អឹងខ្នង ។

នៅក្បែរមាត់ស្រះវិទ្យាល័យនោះមានក្មេងប្រុសម្នាក់ស្លៀកពាក់ឯកសណ្ឋានសិស្សលាលាកំពុងស្រែកហៅនរណាម្នាក់ល្វើយៗ

~ សូហ្វីយ៉ា! សូហ្វីយ៉ា! តើពេលនេះឯងកំពុងនៅទីណា? ពេលនេះយប់ហើយ! ល្មមកដល់ពេលត្រឡប់ទៅវិញហើយណា? ឮ

~ សម្លេងក្មេងប្រុសអាយុត្រឹម ១៥ ឆ្នាំប៉ុណ្ណោះ ទោះជាក្មេងពិតមែនតែក្មេងម្នាក់នេះមានកំពស់ខ្ពស់រហូតដល់ ១ ម៉ែត្រ ៧៨ឯណោះ ហើយភាគច្រើនគ្រប់គ្នាហៅនាយថាសៀវធូ ឬឯឈ្មោះពិតគឺកាវ ធូ។

បន្ទាប់ពីហៅមិត្តរបស់ជាច្រើនដង រំពេចនោះសម្លេងក្ទីទុយស្រែកយំពេញហ្នឹងចេញពីដើមឈើធំមួយធ្វើអោយក្មេងតូចម្នាក់នេះកាន់តែភ័យ

" សូហ្វីយ៉ា! បើឯងមិនទៅផ្ទះវិញទេ យើងទៅមុនឯងហើយណា? " នាយតូចនិយាយមិនទាន់ផុតមាត់ផងស្រាប់តែមានដៃខ្មៅចំណែកម្រាមដែក្រចកវែងមួយចង្អាមមួយលេចចេញពីក្នុងរមាត់ស្រះរួចចាប់ជើង

កាវ ធូមួយទំហឹង។

" ស្អីហ្នឹង! អា! " កាវ ធូ

~ ប្រូង~ សម្លេងធ្លាក់ទឹក

កាវ ធូបានលេចចូលទៅក្នុងស្រះ។ ទិដ្ឋភាពក្នុងទឹកស្រះពិតជាត្រជាក់ណាស់។ កាវ ធូនៅក្នុងទឹកស្រះរួចព្យាយាមហែលទៅឡើងលើមាត់ស្រះវិញ។ សំណាងណាស់កាវ ធូចេះហែលទឹក ពេលនេះនាយតូចកំពុងធ្វើចលនាហែលឡើងលើគោក ប៉ុន្តែនៅក្រោមផ្ទៃទឹកស្រាប់តែមានដៃខ្មៅចាប់ជើងនាយជាប់មិនលែង កាវ ធូសម្លឹងចុះក្រោម ឃើញថាអ្វីដែលកំពុងចាប់ជើងនាយជាប់ ពុទ្ធោគឺជានិរ៉ាស្លៀកក្នុងឈុតក្រហមភ្នែកពណ៏ក្រហមចំណែកមុខស្លឹកគ្មានឈាម នាយភ៏យពេកក៏ឈ្លក់ទឹកនិងលង់ទឹកផងដែរ។ នាយគ្រវីក្បាលចង់ស្រែកក៏ស្រែកមិនចេញ ។

~ ហា!...ហា!... សងជីវិតយើង និងកូនយើងត្រឡប់មកវិញ ~ សម្លេងគ្រលួចចេញពីមនុស្សស្រីស្លៀកឈុតក្រហម ទាំងដែលវាមិនបាននិយាយចេញមក។

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now