ភាគទី ៣១ ឆាកល្ខោន

Start from the beginning
                                        

" តើឯងមានបានទទួលដំណឹងអេណាដែរឬទេ ? មួយរយៈនេះហាក់មិនឃើញមកភូមិគ្រឹះ "

" ជម្រាបលោកសិន! តាមប្រភពបានអោយដឹងថាអ្នកនាងអេណាគឺនៅឯភូមិគ្រឹះឯកជនរបស់នាង ហើយ...."

" ហើយ..យ៉ាងម៉េច" ...

" គឺថា.....អ្នកប្រុសចាំមនុស្សប្រុសដែលធ្លាប់ចូលរួមក្នុងកម្មវិធីមនុស្សធម៏ទេ? "

" អ្នកណា...? ";

" គឺមនុស្សប្រុសដែលជាមិត្តភក្តិអ្នកប្រុស កាវ "

គ្រាន់តែនិយាយដល់ត្រឹមនេះសិនវិនឡាងនិយាយឈ្មោះថា " ម៉ាហឹង.." ?

សម្លេងគោះទ្វារពីក្រៅបន្ទប់បានធ្វើអោយអ្នកទាំងពីររៀបឬកដូចកាលពីមុនគឺ ...សិនវិនឡាងហាក់ធ្វើដូចជសបាត់បង់ការចងចាំ......

តាមមនុស្សដែលមកគោះទ្វារ នោះគ្មាននរណាក្រៅពី លីលីន នោះទេ នាងគិតថា អំឡុងពេលនេះជាពេលដែលល្អសម្រាប់ អោយសិនវិនឡាងមកស្រឡាញ់នាង

នៅពេលសម្លេងគោះទ្វារចប់ និងមានការអនុញាតិ ពីសិនវិនឡាងនោះ លីលីនបានបើកទ្វាររួចក៏ឃើញអាវមីង ភ្លាមចិញ្ចើមរបស់នាងរត់ចូលគ្នា ហើយ សម្លក់ ទៅកាន់អាវមីង មិនដាក់ភ្នែកព្រោះនាងគិតថា អាវមីងនេះហើយដែលជួយកាវធូគ្រប់រឿង ព្រមទាំងរឿងដែលយកកាវធូមកវិញ

សម្លេងស្រួយស្រេះសបានបន្លឺឡើងភ្លាមៗ

" លោកសិន! "

លីលីនងាកមកអាវមីងរួចហើយក៏ស្រែកថា

" នៅឈរទីនេះដល់ពេលណា! មិនឃើញខ្ញុំនិយាយរឿងជាមួយនឹងលោកសិនទេ? "

ចំណែកសិនវិនឡាង

" ចេញទៅវិញចុះ..." សិនវិនឡាង និយាយទៅកាន់អាវមីង

" បាទ! "

អាវមីងនិយាយចប់ក៏ងាកខ្លួនដោយអោនគោរពបន្តិចរួចក៏ចាកចេញពីបន្ទប់

ឃើញថា ពេលនេះនៅសល់តែខ្លួននិងសិនវិនឡាង លីលីនបញ្ចេញភាពស្និទ្ធស្នាល មកកាន់សិនវិនឡាង រួចនាងនិយាយឈ្មោះរបស់សិនវិនឡាង ជាភាសាបរទេសតាមទម្លាប់

" ដាញ៉ែល..." និយាយបណ្តើរដៃអោបចង្កេះសិនវិនឡាង

" អ្នកណាងមានការអ្វី? ..."

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now