ភាគទី ៣១ ឆាកល្ខោន

Comenzar desde el principio
                                        

" ឥលូវក៏ដឹងការពិតហើយថា ជានរណាតែគេមានឥទ្ធពលណាស់! ករណីស្លាប់របស់តារាមូដែលជាច្រើននាក់សុទ្ធសឹងជាថ្វីដៃរបស់ឈិនយ៉ុង! ប៉ុន្តែច្បាប់ធ្វើអ្វីពួកវាមិនបាន " អាវមីង

" ដូច្នេះទើបខ្ញុំអោយឯងទំនាក់ទំនងជាមួយគូបដិបក្ខរបស់ឈិនយ៉ុងជាសម្ងាត់នោះអី ! " សិនវិនឡាង

" គឺ ស៊ូឈៀន! " អាវមីងឧទាន

" ពិតមែនហើយ! ព្រោះតែពួកគេសុទ្ធតែតោម្រឹកដែលមានអំណាចលើទឹកដីនេះ! បើពឹងពាក់លើយើងតែម្ខាង គឺមិនអាចទេ ! ឯងក៏ឃើញថា ពួកវាហ៊ានជួលមនុស្សមកធ្វើបាបយើងដោយសារតែ ករណីលុយខ្មៅមួយចំនួនដែលមិនអាចបង្វិលទៅក្រៅប្រទេស! ដូចនេះហើយពួកវាប្រាកដជាសង្ស័យពួកយើង មិនខាន ! " សិនវិនឡាង

" ដោយសារតែពួកយើងកំពុងប្រយុទ្ធជាមួយតោម្រឹកខ្មៅកញ្ចាស់មួយនេះ! កម្លាំងមិនគ្រប់ទើបត្រូវពឹងពាក់ សូឈៀន ដែលមានកម្លាំងស្មើ"

" តើអ្នកប្រុសនៅលាក់រឿងខ្លួនបាត់ការចងចាំចំពោះអ្នកប្រុសកាវធូបែបរហូតឬ ? "

" ដរាបណាកម្ចាត់ឈិនយ៉ុង( វីល្លៀម) បាន! បើស្ថិតក្នុងដំណាក់ កាលនេះខ្ញុំមិនអាចបញ្ចេញឬកពារអ្វីដែល គេចាប់ថ្នាក់បានទេ "

" លោកសិន! អ្នកប្រុសកាវទោះគាត់ជាមនុស្សស្លូតមែនហើយ ជាមនុស្សមានហេតុផលណាស់ខ្ញុំគិតថាយូរនិងឆាប់គាត់នឹងដឹងហើយថាអ្នកប្រុសកំពុងលាក់ បាំងគាត់"

" ដល់ពេលនោះចាំនិយាយ! "

" នៅមានរឿងមួយទៀត "

គ្រាន់តែនិយាយត្រឹមនេះ សិនវិនឡាងដឹងថាអាវមីងនិយាយអំពីអ្វី

" រឿងលីលីន! វាគ្មានអ្វីធំដុំទេ ខ្ញុំគ្រាន់តែលែងឆាក ល្ខោនជាមួយនាងម្នាក់នោះ! "

សិនវិនឡាងនិយាយចប់ក៏នឹកឃើញថា បាត់អេណាមិនដែលមកភូមិគ្រឹះនេះទាល់តែសោះ ! តែយ៉ាងណា សិនវិនឡាងក៏អរគុណដល់អេណា បើគ្មានអន្តរាគមន៏ពីនាងនាថ្ងៃនោះ សិនវិនឡាង និងកាវធូប្រាកដជារឿងមិននឹកស្មានដល់នោះទេ ជាពិសេសរឿងដែលនាងព្រមអោយអាវមីងយកកាវធូមកភូមិគ្រឹះ ។

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Donde viven las historias. Descúbrelo ahora