ហើយក៏បង្កើតព្រឺទ្ថាការណ៏ដែលនឹកស្មានមិនដល់! កាវធូគិតមិនលេចថាអ្នកនាងអេណាបេឡាចូលចិត្តសុងអ៊ីឈឹងឬក៏ចូលចិត្តសិនវិនឡាង? ឬអេណាបេឡាស្អប់កាវធូទៅ?
នាងតែងណែនាំ មនុស្សស្រីផ្សេងដើម្បីគៀកគិតជាមួយមនុស្សដែលកាវធូមានទំនាក់ទំនង! ពេលនេះ ប្រវត្តិសាស្ត្រចំ្រដែលបានកើតឡើងជាថ្មីទៀតហើយ។
កាវធូពិតជាខ្លាចថាអ្នកនាងអេណាបេឡានោះ មានគំនិតអ្វីមិនល្អមកលើសិនវិនឡាងនោះទេ? កាវធូមិនគិតបារម្ភខ្លួនឯងទេប៉ុន្តែបែជាបារម្ភសិនវិនឡាងទៅវិញ?
ដោយសារមូលហេតុនោះ ហើយកាលពីព្រឹកនៅពេលកាវធូជួបជាមួយនឹងអ្នកនាងអេណាបេឡាកាវធូបានសួរសំណួរត្រង់ៗទៅកាន់អេណាបេឡាចំពោះ អារម្មណ៏ដែលអេណាបេឡាមានចំពោះ សិនវិនឡាង
ប៉ុន្តែចម្លើយរបស់នាងហាក់បង្កប់ន័យអាថ៌កំបាំងមិនឆ្លើយតាមត្រង់!
តាមការសន្និដ្ឋានរបស់កាវធូនោះ អេណាបេឡាមានកម្រឹតបញ្ហាផ្លូវអារម្មណ៏និងការគិតមនុស្សជុំវិញខ្លួនក្នុងផ្លូវអាក្រក់ជាខ្លាំង! ដើម្បីអាចបំបែកផែនទឹកកកនៃចិត្តមនុស្សស្រីម្នាក់នេះគឺកាវធូត្រុវ
ស្វែងរកអោយឃើញនៅមូលហេតុពិតប្រាកដែលធ្វើអោយអេណាបេឡាក្លាយជាមនុស្សឈាមត្រជាក់បែបនេះ។
បន្ទាប់ពីអេណាបេឡាបាននិយាយបែបនេះទៅកាន់សិនវិនឡាងរួចនាយក៏បានឆ្លើយថា៖
"អ្នកនាងលីលីនអាចអង្គុយកន្លែងក៏បានដែរ! "
លីលីនបាននិយាយថា៖
" តែខ្ញុំចង់អង្គុយជិតលោក"
នៅពេលនោះ កាវធូក៏បាននិយាយទៅលីលីនថា៖
"មិនអីទេ! ចាំខ្ញុំអង្គុយនៅខាងមុខឡានក៏បាន! "
បន្ទាប់ពីនិយាយរួចកាវធូក៏បានផ្លាស់ទីទៅអង្គុយជិតអ្នកបើកបរ។លីលីនមានបំណងធ្វើបែបនេះ ដើម្បីចង់បញ្ជាក់ថាកាវធូមានឋានៈត្រឹមជាអ្នកបម្រើប៉ុណ្ណោះ
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១៣.២ អតិតកាលក្នុងចិត្ត (តចប់)
Start from the beginning
