Ep14:តើខ្ញុំជាមនុស្សអាក្រក់មែនទេ?

Start from the beginning
                                        

«បើខ្ញុំមិនធ្វើរឿងបែបនោះតើអ្នកស្រីគិតហេសថាក្រុមហ៊ុនយើងនឹងរកចំណូលបានច្រើនអញ្ចឹង?»

«ក្រុមហ៊ុនយើងទោះរកចំណូលចូលមិនបានច្រើនដូចលោកតែក៏វាអាចធ្វើឲយើងរស់ស្រួលបានដែរ មិនចាំបាច់ត្រូវទៅធ្វើការងារថោកទាបដូចលោកទេ!»

«លោកជាមនុស្សលោភលន់ណាស់លោកយូ ចុងបញ្ចប់អ្វីៗគ្រប់យ៉ាងនឹងរលាយដោយសារតែភាពលោភលន់របស់លោក!!»និយាយតែប៉ុណ្ណេះហើយគាត់ក៏បានដើរចេញទៅបាត់ទុកឲលោកយូឈរក្តៅក្រហាយតែម្នាក់ឯង

«នាងឯងគិតហេសថាយើងនឹងអនុញ្ញាតឲនាងឯងមកបំផ្លាញយើងងាយៗនោះនាងស្រីចង្រៃ!!»និយាយចប់គាត់ក៏បានដកទូរស័ព្ទចេញពីហោប៉ៅនិងបានcallទៅនរណាម្នាក់ឲចាត់ការរឿងនេះ

«ឯងចាត់ការគ្រួសារនោះយប់នេះទៅ!!»លោកយូនិយាយបញ្ជាទៅកាន់អ្នកម្ខាងទៀតទាំងសម្លេងត្រជាក់ស្រេបហើយក៏បានដាក់ទូរស័ព្ទចុះវិញ

   លុះម៉ោង10យប់បានមកដល់យើងក៏បានឃើញមានមនុស្សប៉ុន្មាននាក់បានលួចចូលទៅក្នុងផ្ទះរបស់អ្នកស្រីយ៉ាងឯក្នុងដៃមានកាន់កាំភ្លើងម្នាក់មួយដើមៗ មួយសន្ទុះក្រោយសម្លេងកាំភ្លើងបានបន្លឺឡើងហើយក៏បង្ហាញឲយើងឃើញនូវបុរសនិងស្រ្តីមួយគូរដេកស្លាប់យ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាមឯរាងកាយទាំងពីរពោរពេញទៅដោយគ្រាប់កាំភ្លើងឡើងសុះសាច់...

   ជុងវ៉ុននិងមីនជីដែលទើបតែមកពីធ្វើដំណើរកំសាន្តរបស់សាលាបានចុះពីឡានរបស់សាលាដើម្បីដើរត្រឡប់មកផ្ទះវិញទាំងយប់រយៈចម្ងាយដែលពួកគេដើរមកនោះគឺមិនឆ្ងាយឡើយពោលគឺរំលងតែ3-4ផ្ទះប៉ុណ្ណោះ ជិតដើរមកដល់ផ្ទះទៅហើយប៉ុន្តែពួកគេក៏បានឮស្នូរកាំភ្លើងមុននេះធ្វើឲម្នាក់ៗចាប់ផ្តើមភ័យឡើងនិងកាន់តែប្រញ៉ាប់ប្រញ៉ាលរត់ទៅកាន់ផ្ទះគ្រាន់តែទៅដល់ជំហៀងផ្ទះភ្លាមជុងវ៉ុនក៏បានចាប់អារម្មណ៍ទៅនឹងឡានមួយគ្រឿងដែលនៅក្បែរនោះហើយពេលនោះក៏មានមនុស្សមួយក្រុមដើរចេញពីផ្ទះរបស់គេមករួមទាំងលោកយូផងដែរ ដោយឃើញបែបនេះគេក៏ប្រញ៉ាប់ទាញដៃប្អូនយកទៅពួនក្បែរនោះភ្លាមៗ

«លោកពូយូ...»ជុងវ៉ុនពោលឡើងតិចៗគេស្គាល់គាត់ច្បាស់ណាស់ព្រោះគាត់នេះហើយជាដៃគូរធ្វើការងាររបស់ម៉ាក់គេ

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now