អេនជែល: " ពិតមែនហី! បងប្រុស? "
កាវធូ : " បាទ !..."
អេនជែលឮបែបនេះក៏ញញឹមចេញមកដោយទឹកមុខរីករាយ ព្រោះនាងតូចមិនដែលសប្បាយចិត្តនោះទេដែលមានមនុស្សមកប្រាប់នាងតូចថាកាវធូធ្វើអោយឪពុក ម្តាយនាង
មានបញ្ហា ។ នាងតូចរត់ទៅអោបកាវធូចំណែកសិនវិនឡាងក៏និយាយបន្ថែម ថា
" ពិតមែនហើយអេនជែល"
កាវធូ: " លោកក៏ដូចគ្នា ត្រចៀកស្រាលដូចកំប្លោក! ..."
សិនវិនឡាង : " នេះខ្ញុំខំណាស់ជួយនិយាយលោក! ហើយនៅមកស្តីអោយខ្ញុំទៀត "
កាវធូ: " ធ្វើអ្វីដឹងខ្លួនឯងហើយ ! បើមិនមានឡុង ជួយស្វែករកភស្តុតាងបន្ថែមនាពេលនោះ! ស្មានតែលោក មកគិតខ្ញុំក្នុងផ្លូវល្អ ហី សង្ឃឹមពេជ្យធ្លាក់ពីលើមេឃទេដឹង ស្រួលមិនស្រួលពេលនេះមិនទាន់ជឿជាក់ផងក៏មិនដឹង "
សិនវិនឡាង : " កាវធូ លោកថាខ្ញុំត្រចៀកស្រាលហា? "
កាវធូ: " ខ្ញុំមិនបាននិយាយទេ ...បើមានខ្លួនក៏យកដាក់ក្នុងខ្លួនទៅ" ...
សិនវិនឡាង: "..."
កាវធូឈប់និយាយបន្តរួចគិតតែពីអោបអេនជែលដោយ ក្តីស្រលាញ់ចំណែកសិនវិនឡាងក៏ញញឹមចេញមកដោយក្តីពេញចិត្តព្រោះឃើញក្មួយខ្លួនឯង
ទទួកភាពរីករាយមកវិញ ។
កែវយឺតមួយបានឆ្លុះបញ្ចាំងពីសកម្មភាពអ្នកទាំងបីចេញពីបន្ទប់មួយនោះជាបន្ទប់របស់អេណាបរឡា
សម្លេងសន្ទនាបានបន្លឺ
" អេណា... ខ្ញុំមិនសុខចិត្តទេ! ក្រែងថា សិនវិនឡាងនឹងល្អ ជាមួយខ្ញុំនោះ ប៉ុន្តែទង្វើរបស់គេគឺបញ្ជាក់ច្បាស់ណាស់គឺអោយតម្លៃនាយកាវធូម្នាក់នោះខ្លាំងណាស់ "
អេណានិយាយទាំងទឹកមុខមិនខ្វាយខ្វល់
" នាងអន្ទះសារទៅណា ...ល្បែងមិនទាន់ចាប់ផ្តើមផង "
លីលីនបានបន្តថា:
" អេណា! នាងមានមធ្យោបាយ ឬ "
អេណា: " មិនទាន់មានទេ .." អេណានិយាយរួចក៏ជក់បារីដែលមានរស់ជាតិដុតហើយបង្កើនអារម្មណ៍ អណ្តែ តអណ្តូង
លីលីនបន្តនិយាយថា: " ហា? ..."
អេណា: " ដល់ពេលនោះខ្ញុំនឹងប្រាប់នាងថា នឹងត្រូវធ្វើយ៉ាងណាហើយ នាងត្រៀមខ្លួនទាំងអស់គ្នាទៅចូលរួមកម្មវិធីសប្បុរសធម៏នេះអោយល្អទៅ ":
ការពិតកម្មវិធីសប្បុរសធម៌នោះមានបង្កបការពិភាក្សារការរកស៊ីខុសច្បាប់ផ្សេងៗក្នុងនោះ សូម្បីតែលីលីននៅមិនដឹងផង លីលីនត្រឹមជាមនុស្សឬគ្រាប់អុករបស់អេណានោះទេ ។
មិនដឹងមនុស្សស្រីទាំងពីរនាក់មានគម្រោងការណ៏អ្វីទៅលើកាវធូនិងគ្រួសារកាវធូនោះឡើយ ថ្វីត្បិតអេណាជាមនុស្សមិនសូវនិយាយច្រើនប៉ុន្តែនាងជាមនុស្សពិសពុលជាងលីលីនឆ្ងាយណាស់ សូម្បីសិនវិនឡាងក៏មានការខ្លាចរអាអំពីមនុស្សស្រីម្នាក់នេះដែរ។
ព្រោះសិនវិនឡាងនិងមនុស្សគ្រប់គ្នាមិនអាចទស្សទាយនិងស្មានដឹង ពី អារម្មណ៍និងការគិតរបស់អេណាបេឡា បានឡើយ មានតែកាវធូម្នាក់ប៉ុណ្ណោះដែលនិយាយ ចំណុចរបស់ អេណាបេឡា ព្រោះកាវធូធ្លាប់ឆ្លងកាត់
អារម្មណ៍នៃការឈឺចាប់គ្មានសម្លេងនេះ
សុរប មក អេណាបេឡាក្លាយជាមនុស្ស ឈាម ត្រជាក់និងសាហាវដោយសារតែមានការឈឺចាប់ ផ្នែកផ្លូវចិត្ត រួចនាងក៏យកអារម្មណ៍ឈឺចាប់នេះមក ទម្លាក់ ដាក់មនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួននាង
ចំណែកនាងលីលីនម្នាក់នេះបើគិតអោយដល់គឺត្រឹមស្រីមិនសូវគិតវែងឆ្ងាយនោះ គោលដៅរបស់នាងធ្វើយ៉ាង ណាដើម្បីដណ្តើមសិនវិនឡាងចេញពីកាវធូ ដូច្នេះហើយនាង កីព្យាយាមនិយាយអាក្រក់ៗពីកាវធូប្រាប់អេនជែល រឿយៗ
ការជួបជុំចំពោះអ្នករាល់គ្នាគឺជាការជួបជុំសម្រាប់គ្រប់តួអង្គ ហើយនិងមានមនុស្សម្នាក់ទៀតបានចូលរួមដោយឥតព្រៀងទុក ។
សូមរង់ចាំអានភាគទី១៣.២ជាភាគបន្ត
សូមអ្នកទាំងអស់គ្នាជួយហ្វូឡូអាក់ខោនរបស់ឃ្មីន ផង
Wattpad :
https://www.wattpad.com/anniewritter01
Facebook: https://www.facebook.com/anniewritter001
Channel Telegram:
https://t.me/anniewritter01
TikTok Writter :
https://www.tiktok.com/@junzhe_lekai
TIKtok Drama:
https://www.tiktok.com/@coffeecdrama
YouTube Drama:
https://youtube.com/@junzhe_lekai
YouTube Writter
https://youtube.com/@anniewritter01
STAI LEGGENDO
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Azioneរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១៣ .១ អតិតកាលក្នុងចិត្ត
Comincia dall'inizio
