" ឈប់និយាយបើមិនចង់អោយយើងសម្លាប់ឯង"
កាវធូ " ខ្ញុំដឹងថាអ្នកស្រីមិនមែនជាមនុស្សដែលចិត្តដាច់នោះទេ ! អ្នកស្រីស្រលាញ់អេនជែលដូចជាកូនបង្កើត ប៉ុន្តែសូមកុំអោយការឈឺចាប់ពីអតិតមកបំផ្លាញអ្នកស្រីផ្ទាល់និងមនុស្សដែលគ្មានកំហុស! ខ្ញុំសង្ឃឹមថាអ្នកស្រីនឹងជួបមនុស្សម្នាក់ដែលនឹងព្យាបាលរបួសផ្លូវចិត្តនេះ "
និយាយចប់ កាវធូគោរពអេណាបេឡាហើយក៏ដើរចេញ ទៅ ទុកអោយអេណាបេឡាខឹងនិងមាទឹកមុខត្រជាក់ដូចជាទឹកកក ភ្នែកនាងពោរពេញដោយកំហឹងនិងទឹកដក់ក្រោមភ្នែក និងការក្តាប់ដែលស្ទើរតែមុតក្រចកខ្លួនឯង
បន្ទាប់តតាំងជាមួយនឹងអេណាហើយ ពេលនេះកាវធូបានចុះមកដល់ជាន់ក្រោមរួចជួបជាមួយនឹងសិនវិនឡាង ព្រមទាំងលីលីន ស្រីម្នាក់នេះព្យាយាមយកចិត្តសិនវិនឡាងគ្រប់ពេលស្តើងតែបញ្ចុកបាយទឹកដល់មាត់ទៅហើយ ទោះខាងប្រុសមិនចង់នៅក្បែរហើយក៏មុខក្រាស់ជាថកៅស៊ូទៅទៀត។
ពេលឃើញកាវធូមកដល់ជាន់ក្រោម ពេលពួកគេ កំពុងស្រស់ស្រូបអាហារ ! ពេលនោះសិនវិនឡាង បានហៅ កាវធូ
" នៅឈរអេះអុញដល់ពេលណា! មកញ៉ាំអ្វីជុំគ្នាមក! ពួកយើងប្រញ៉ាប់ទៅមណ្ឌលកុមារកំព្រារ! "
កាវធូ: " ខ្ញុំញ៉ាំរួចហើយ ! ប៉ុន្តែខ្ញុំសូមមិនទៅបានទេ ! ព្រោះអឺខ្ញុំមិនសូវស្រួលខ្លួន "
សិនវិនឡាង: " មិនបាន! ហាមយកលេសនេះមកនិយាយជាមួយខ្ញុំ"
លីលីន: " មិនចង់ទៅព្រោះខ្លាចគេដឹងថាជាកូនបំណុលឬ មានឋានៈជាអ្នកស្នាក់អាស្រ័យ ? "
កាវធូនេះបើលីលីនកាន់តែបញ្ឈឺគឺកាន់តែចង់ផ្គើនវិញផងដែរ
" អ្នកប្រុសសិន! ខ្ញុំគិតថាគួរតែទៅល្អជាង ព្រោះចង់អោយគេដឹងថាខ្ញុំជាអ្នកបម្រើផ្ទាល់ខ្លួនរបស់អ្នកប្រុស ! "
គ្រាន់តែនិយាយបែបនេះ លីលីនឆេះកន្ទុយ ហើយស្រែកចាច
" និយាយអ្វី....នេះឯងគិតថាឯងជានរណា ...."
សិនវិនឡាង: " មកញ៉ាំអាហារ ឬចង់ឈ្លោះ! បើចង់ឈ្លោះក៏តាមចិត្ត! "
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១៣ .១ អតិតកាលក្នុងចិត្ត
Start from the beginning
