ភាគទី១៣ .១ អតិតកាលក្នុងចិត្ត

Start from the beginning
                                        

ពេលកាវធូងាកក្រោយសម្លឹងមកចំសម្លេងនោះគេគឺជាអេណាបេឡា កាវធូនិយាយទៅកាន់ស្រីម្នាក់នោះដោយ ក្តីគោរពថា

" អ្នកស្រី! ខ្ញុំអាចសួរសំណួរមួយបានទេ! ....."

អេណាធ្វើមុខដូចជាឆ្ងល់ហើយក៏និយាយថា:

" អូ! ពេលនេះចង់សួរចម្លើយខ្ញុំឬ? "

កាវធូ: " អ្នកស្រីស្រលាញ់លោកសិនមែនទេ? ខ្ញុំសូមទោសដែលហ៊ានសួរសំណួរត្រង់ៗបែបនេះ! ក្នុងនាមខ្ញុំមានឋានៈត្រឹមជាអ្នកអាស្រ័យនៅទីនេះ! ម្យ៉ាងទៀតខ្ញុំគឺអាចមើលដឹងថា! អ្នកស្រីគឺមិនចូលចិត្តរូបខ្ញុំនោះទេ! គឺតាំងពី១០ឆ្នាំមុបមកម្ល៉េះ"

អេណាបេឡាមុចស្រពោនបន្តិច: " ឯងថាខ្ញុំស្រលាញ់សិនវិនឡាង ? ហាហាហាហា"

អេណាបេឡាគិតតែសើចធ្វើអោយកាវធូមានការងឿងឆ្ងល់នឹងអេណាបេឡាខ្លាំងណាស់ មើលទៅនាងហាក់មានអារម្មណ៍ច្របូកច្របល់ចំពោះអារម្មណ៍និងការគិតខ្លួនឯង

បន្ទាប់អេណាឆ្លើយដោយទឹកមុខស្មើថា: " កាវធូ! ឯងមិនគិតថាសំណូរនេះវាជាសំណួរពិបាកឆ្លើយទេ! "

នាងបានដើរមកជិតកាវធូដោយយកដៃស្រឡូននិងមានក្រចកវែងមកស្ទាបមិខកាវធូ រូចនាងនិយាយថា

" ខ្ញុំគ្រាន់តែមិនចង់អោយឯងឈឺចាប់ប៉ុណ្ណោះ! ស្នេហាគ្មានពិតប្រាកដលើលោកនោះទេ! ឯងមើលទៅថាយើងនៀកស្រលាញ់ដាញ៉ែលរបស់ឯងមែនទេ! ហាហាហា"

កាវធូ: " អ្នកស្រី! .....ខ្ញុំអរគុណចំពោះការបារម្ភ! ហើយខ្ញុំដឹងពីអ្វីដែលខ្ញុំធ្វើ! បើពិតជាមានឬក៏គ្មានកីអាចចាត់ទុកជាបទពិសោធន៏ ! ខ្ញុំដឹងថា ការឈឺចាប់ចំពោះអារម្មណ៍មួយនេះក៏ព្រោះតែខ្ញុំក៏បានឆ្លងកាត់រឿងនេះតាំងពី១០ឆ្នាំមុន សូម្បីតែក្តីស្រម៉ៃរបស់ខ្ញុំក៏ត្រូវបំផ្លាញ ខ្ញុំកីធ្លាប់បាក់ទេកចិត្តរយៈពេល៦ឆ្នាំ! ប៉ុន្តែអ្វីៗគឺត្រូវរៀនទទួលស្គាលឮការពិត! បើសិនជាអ្នកស្រីរងការឈឺចាប់ចំពោះស្នេហាហើយយកក្តីឈឺចាប់នេះមកទម្លាក់អោយអ្នកដទៃនោះ! ខ្ញុំគិតថាមនុស្សដែលគួរអោយអាណិតគឺជាអ្នកស្រីនោះទេ "

ឮបែបនេះអេណាបេឡាមានការផ្ឬុះកំហឹងរួចទះកំភ្លៀងកាវធូ មួយទំហឹង

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now