សម្លេងគោះទ្វារមួយបានបន្លឺឡើងក្នុងបន្ទប់របស់កាវធូព្រោះពេលនេះជាម៉ោងពេល៦ព្រឹកទៅហើយ។
បន្ទាប់ពីឮរួចហើយ កាវធូបានក្រោកបើកទ្វារហើយនាយឃើញថាមនុស្សដែលឈរពីមុខនាយគឺសៀវលីន
" បងប្រុសកាវធូ "
" សៀវលីន! "
សៀវលីនបានមកហៅកាវធូដើម្បីចុះទៅក្រោព្រោះត្រូវរៀបចំខ្លួនដើម្បីទៅមណ្ឌលកុមារកំព្រាជាមួយអ្នកទាំងអស់គ្នា
សម្លេងឆ្លើយទៅកាន់សៀវលីនគឺមានភាពគោរពនិងអោយតម្លៃសៀវលីននេះជាមូលហេតុដែល សៀវលីន ស្រលាញ់កាវធូខ្លាំងណាស់
កាវធូបានឆ្លើយទៅកាន់សៀវលីនវិញថា
" មិនអីទេ ! បងកំពុងរៀបចំខ្លួន អរគុណឯងណាស់ដែលមកដាស់បងណា "
ចំណែកសៀងលីនគឺចង់ចូលបន្ទប់កាវធូណាស់
" បងប្រុស! តើខ្ញុំអាចចូលបន្ទប់បងបានអត់? "
" មិនកើតទេ! បងជាមនុស្សប្រុស! ចូលទៅមិនសមរម្យទេ ! "
សៀវលីនមានទឹកមុខស្រពោនបន្តិចប៉ុន្តែកាវធូនិយាយដោយទឹកមុខស្លូតបូតថា
" បើចង់មកលេងបានណា! ប៉ុន្តែអាចនាំនរណាម្នាក់មកជាមួយផងធ្វើបែបនេះដើម្បីការពារកេរ្តីឈ្មោះរបស់ឯងនោះទេ! "
" ចា"
បន្ទាប់ពីសំណេះសំណាលរួច កាវធូបានកំពុងរៀបចំខ្លួនរួចរាល់ហើយ ។ នាយបានបើកទ្វារចេញទៅដោយបានចាក់សោរទ្វារត្រឹមត្រូវផង
កំពុងចុះពីលើជណ្តើរមានសម្លេងស្រីម្នាក់បានបង្ហើរពីក្រោយកាវធូ។ សម្លេងនោះធ្វើអោយនាយដឹងថា ជានរណា
" ខ្ញុំប្រាប់ឯងទៅចុះ! កាលដែលខ្ញុំមិននិយាយអ្វីរឿងដែលដែលឯងទាក់ទងដាញ៉ែល កន្លងមកមិនមែនបានន័យថាឯងអាចយកក្តីស្រលាញ់ពីដាញ៉ែលបានទេ ! "
នាងបន្តថា: " ឯងរស់នៅទីនេះបានសុខស្រួលរយៈពេលប៉ុន្មានខែមកនេះគឺមកពីយើង មិនចង់ធ្វើបាបមនុស្សដូចជាឯងនោះណាក្នេងតូច ! បើសិនជាយើងចង់អោយមានបញ្ហាទោះមានសិនវិនឡាងចេញមកជួយឯងក៏គ្មានប្រយោជន៏ដែរ ...."
KAMU SEDANG MEMBACA
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Aksiរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១៣ .១ អតិតកាលក្នុងចិត្ត
Mulai dari awal
