ភាគទី​១១.២ ទាមទារចំណាប់អារម្មណ៏​​

Start from the beginning
                                        

" សុងអ៊ីឆឹង! សុងអ៊ីឆឹង! ហេតុអ្វីបានជាបងក្បត់ខ្ញុំ! អាចង្រៃ "

" ណែ! ឈប់ឆ្កួត! ពេលនេះយើងកំពុងបើកឡាន! ប្រយត្ន័ងាប់ទាំងពីរអ្នក! "

" ហ៊ឺ.. កូនរបស់ខ្ញុំជិតគ្រប់ខែហើយ! បងនៅហ៊ានជួបវាទៀត! អាក្រក់ណាស់" សូហ្វីគិតតែយំនិងស្រែកឡូឡាពេញផ្លូវ

" អ្នកណានិយាយប្រាប់នាងបែបនេះ! ខ្ញុំនិងសៀវធូបានបែកគ្នាហើយ" សុងអ៊ីឆឹង

" បងចង់បោកប្រាស់ខ្ញុំប៉ុន្មានដងទៀត! បងទាក់ទងនឹងកាវធូហើយទាក់ទងនឹងមនុស្សស្រីក្នុងរូបថតនេះទៀត! បងចង់កុហកខ្ញុំប៉ុន្មានដងទៀត..." សូហ្វី

មានន័យថាសុងអ៊ីងឈឹងទាក់ទងនឹងមនុស្សស្រីអាថ៌កំបាំងម្នាក់! សូហ្វីគិតតែឈ្លោះគ្នាពេលឡាននៅទីបំផុតនៅត្រង់ផ្លូវបំបែកក៏មានឡានមួយបើកមកដោយសារតែពួកគេ

ល្មើសភ្លើងពណ៏ចារាចរណ៏ជាពិសេសហ្រាំរងរបស់គេជាន់ទៅហាក់ដូចមានគេកំពុងកាត់ផ្តាច់ទើបធ្វើអោយឡានក្រឡាប់ធ្លាក់ចូលប្រឡាយចំណែកសូហ្វី បានឃ្ទាតចេញពីឡានតែ

ដោយសារដីនៅទីនោះសម្បូរដោយស្មៅនិងភ្លៀងកាលពីយប់នោះ សូហ្វីរងរបួសធ្ងន់ធ្ងរហើយត្រូវបានដឹកយកមកមន្ទីរពេទ្យ រីឯសុងអ៊ីឆឹងបានធ្លាក់ចូលកន់ឡានក្នុងប្រឡាយតែម្តងរកសព្វមិនឃើញ ។

នេះជាព្រឹទ្ធិការណ៏គ្រោះថ្នាក់ល្បីគួរសមប៉ុន្តែមិនបាន១ថ្ងៃផងពត៏មានត្រូវបិទចោលភ្លាមៗហើយក៏កើតជាពត៏មានពាក់ព័ន្ធក្មេងជំទង់កាវធូដែលជាបេក្ខជនប្រឡងចម្រៀងនាឆ្នាំនោះ

ដែលកាលណោះគេបង្រុងឡើងហាត់សមចង្រៀងក្នុងកម្មវិធីល្បីគួរសមក្នុងប្រទេសចិន។ នៅពេលបែកធ្លាយកាវធូស្រលាញ់សុងអ៊ីឆឹងនិងបំបែកបំបាក់គ្រួសារគេ។ ពត៏មាននេះធ្វើអោយកាវធូត្រូបានដកហូតសិទ្ធិក្នុង

កម្មវិធីប្រឡងចម្រៀងហើយរាងតូចក៏ធ្លាក់ទឹកចិត្តអស់ពេលជាច្រើឆ្នាំរហូរដល់រាងតូចជួបនឹងកាវធូនិងអេនជែលទើបជម្ងឺនេះបានធូស្បើយ។ ប៉ុន្តែរឿងរ៉ាវនេះអ្នកស្រីចាងគាត់មិនបាន

ដឹងនោះទេព្រោះអ្នកស្រីចាងមិនមែនជាអ្នកតាមដានពត៌មានក្នុងបណ្តាញសង្គមអ្វីឡើយ! កាវធូកាលណោះគ្រាន់តែកុហកអ្នកស្រីថាមិនចង់ប្រឡងឬធ្វើជាតារាចម្រៀងអ្វីទៀតឡើយ

អ្នកស្រីចាងក៏មិនបានដេញដោលទៀតដែរនាឆ្នាំនោះ។

អេណាបេឡានិយាយម្នាក់ឯង៖

" ហាហាហា! សុងអ៊ីឈឹងអើយ! សុងអ៊ីឈឹងនេះហើយជាលទ្អផលដែលពួកឯងក្បត់យើង! "

ការពិតគ្រួសារសុងអ៊ីឆឹងមិនមែនជាអ្នកមានស្កុកស្តមអ្វីនោះទេ ! ប៉ុន្តែពេលដែលគេចូលបម្រើធ្វើការក៏ជួបអេណាបេឡាហើយសុងអ៊ីឈឹងក៏បានជួបស្គាលក្មេងស្រីសូហ្វីនិងកាវធូនាពេលនោះ

ប៉ុន្តែអ្វីដែលសំខាន់សម្រាប់សូហ្វីមិនដឹងថាសុងអ៊ីឈឹងធ្វើការងារអ្វីស៊ីជម្រៅនេះ ។

អេណាបេឡាអង្គុយក្នុងឡានទំនើបរួចពោលពាក្យម្នាក់ឯងថា៖

" ដាញ៉ែល! បើលោកហ៊ានក្បត់យើងដូចដែលសុងអ៊ីឆឹងធ្វើដាក់យើង! ..."

នាងដកដង្ហើមធំដូចជាស្ត្រេសណាស់ប៉ុន្តែគិតតែផ្លូវអាក្រក់ធ្វើបាបអ្នកដទៃហើយក៏ញញឹមបន្តិច

" ហ៊ឹម! យើងគួរតែធ្វើយ៉ាងណាចំពោះមនុស្សដែលលោកស្រលាញ់ទៅហ្ន "

អេណាបេឡាសង្កេតយូរទៅៗហាក់ដូចមានបញ្ហាផ្លូវចិត្តបន្តិច! នាងមានជំងឺតួឯក

ហើយក៏កើតទុក្ខមិនសុខចិត្តនៅពេលមនុស្សប្រុសជុំវិញខ្លួនរបស់នាងមិនថាទំនាក់ទំនងមិត្តភក្កិឬទំនាក់ទំនងមិត្តរួមការងារ!

មនុស្សប្រុសណាម្នាក់បើសិនជាចាប់ផ្តើមមានទំនាក់ទំនងជាមួយអ្នកដទៃ ស្រីម្នាក់នេះនឹងបង្កើតហាក់ដូចជាមានព្រឹទ្ធិការណ៍អ្វីមួយហើយទាញមនុស្សទាំងនោះ

ចូលក្នុងអន្ទាក់នាង តួយ៉ាងក្នុងករណីសុងអ៊ីឆឹងនិងសូហ្វី។ រឿងករណីកាលពី១០ឆ្នាំមុននោះវាមានរឿងច្រើនទៀតដែលមិនទាន់បានលាតត្រដាង!

សូម្បីតែសិនវិនឡាងក៏ធ្លាក់ក្នុងអន្ទាក់របស់អេណាបេឡាស្រីសង្គមងងឹតនេះដែរ។

សូមរង់ចាំអានភាគទី១២

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now