ភាគទី​១១.២ ទាមទារចំណាប់អារម្មណ៏​​

Começar do início
                                        

ក្រុមមនុស្សពួកនេះមិនអាចលើកលែងដល់គ្រួសាររបស់គេទេ! សូម្បីគ្រួសារកាវធូក៏អាចជាប់ពាក់ព័ន្ធក៏ថាបាន!

ជាពិសេសសិនវិនឡាងបារម្ភចំពោះអេនជែលទើបគេមិនអាចធ្វើអ្វីបានព្រោះកាលពីមុននៅពេលសិនវិនឡាងចូលធ្វើការជាមួយនឹងអេណាបេឡាត្រឹមបុគ្គលិកធម្មតាៗប៉ុណ្ណោះ! ប៉ុន្តែគេមិនបានដឹងថាការងារដែលអោយសិនវីនឡាងធ្វើនោះ

វាពាក់ព័ន្ធការជួញដូរខុសច្បាប់ជាច្រើន! ណាមួយពេលនោះសិនវិនឡាងមានគំនិតសងសឹកតែម្យ៉ាងប៉ុណ្ណោះ!

មិនដឹងថាសិនវិនឡាងអាចរំដោះខ្លួនចេញពីក្រុមបក្សខ្មៅរបស់ក្រុមមនុស្សដែលមានអំណាចទាំងនោះបានដែរឬទេ?

ភាគរយដែលសិនវិនឡាងវាយតម្លៃពិតជាមិនខុសពិតមែន! គ្រប់គ្នាដែលចូលមកពាក់ព័ន្ធនឹងអេណាបេឡា! ចុងក្រោយសុទ្ធតែមានលទ្ធផលមិនល្អ! ប្រសិនបើពួកគេមានគំនិតបះបោឬរើបម្រាស់!

អេណាបេឡាបាននិយាយទៅកាន់សិនវិនឡាងថា៖

" កុំភ្លេចណា! លោកត្រូវល្អជាមួយនឹងលីលីន! ខ្ញុំនឹងចាំមើល! "

បន្ទាប់ពីនិយាយរួចមនុស្សស្រីម្នាក់នោះក៏ចាកចេញពីឃ្លាំងរហោស្ថានហើយជិះឡានទំនើបបើកបរដោយអង្សរក្សបីទៅបួននាក់ទុកអោយសិនវិនឡាង(ដាញ៉ែល)កំពុងពិចារណាលើពាក្យសម្តីស្រីម្នាក់នេះ ។

បើសិនជាដូច្នេះពិតមែន! កាវធូកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ!: ណាមួយនៅក្នុងភូមិគ្រឹះសុទ្ទជាមនុស្សរបស់អេណាបេឡាទាំងអស់!

សិនវិនឡាងមានគំនិតមួយគឺចង់អោយកាវធូទៅរស់នៅជាមួយអ្នកស្រីចាង! ប៉ុន្តែប្រសិនបើកាវធូទៅរស់នៅទីនោះសិនវិនឡាងខ្លាចអេណាបេឡារករឿងកាវធូព្រោះសិនវិនឡាងមិនទុកចិត្តនាងស្រីម្នាក់នោះប៉ុន្មានទេ!

តើលោកអាចបន្តនោះគេនឹងរើសផ្លូវណា? បើសិនជា គេរើសផ្លូវទៅមុខបន្ត នោះគេនឹងត្រូវអនុវត្តគម្រោងផែនការរបស់អេណាបេឡាយគ្មានថ្ងៃចាកចេញក្រុមខ្មៅសង្គមងងឹតបានទេ ។

@ស្រម៉ៃ១០ឆ្នាំមុន

មានចលនាឡានមួយកំពុងរេពេញផ្លូវ ក្នុងពេលយប់ជ្រៅគ្រាដែលសុងអ៊ីឆឹងនិងនិរ៉ានចាកចេញពីពិធីមង្គលការ។ ប៉ុន្តែក្នុងឡានបែជាមានគូស្វារមីភរិយាកំពុងឈ្លោះគ្នាបែកផ្សែងទៅវិញ

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Onde histórias criam vida. Descubra agora