សិនវិនឡាងបានបន្តថា៖
" អ្នកស្រីដឹងអត់? ខ្ញុំមិនដែលយករឿងនេះមកនិយាយទល់មុខនឹងកាវធូទេ! ក៏ព្រោះតែខ្ញុំចង់ស្វែងរកមូលហេតុពិតប្រាកដ!"
អេណាបន្តមានអារម្មណ៏មិនល្អចំពោះសិនវិនឡាងដែលបានការពារចំពោះកាវធូ! អេណាបេឡាមានរឿងអ្វីបានជាមិនចូលចិត្តកាវធូសោះ?
នាងក៏បានបន្តនិយាយជាមួយនឹងសិនវិនឡាង(ដាញ៉ែល)ថា៖
"ហ៊ឹស! លោកនិយាយបានពិរោះណាស់! លោកសិនវិនឡាង! លោកមិនបានភ្លេច! ប៉ុន្តែអ្វីដែលធ្វើចំពោះកាវធូនាពេលនេះគឺជាអ្វី? លោកមិនដឹងខ្លួនឯងពិតមែនឬក៏ធ្វើពុត? "
អេណាបន្តថា៖
" បើមិនមានអ្នកផ្តល់ពត៌មានរាយការណ៍ដល់ខ្ញុំនោះទេ! ម្ល៉េះពេលនេះលោកទុកកាវធូធ្វើជាមនុស្សសំណព្វចិត្តបាត់ទៅហើយ! ឯណាដែលលោកនិយាយថាធ្វើទារុណកម្មចំពោះគេ! ខ្ញុំឃើញថាពេលនេះគេរស់នៅសុខសប្បាយណាស់! "
សិនវិនឡាងមិនមាត់មួយសន្ទុះហើយក៏និយាយថា៖
" ខ្ញុំធ្វើអ្វីមួយគឺខ្ញុំបានដឹងច្បាស់ណាស់អ្នកស្រីអេណា...... បើសិនជាកាវធូពិតជាមានគំនិតអាក្រក់ចំពោះប្អូនស្រីរបស់ខ្ញុំឬមនុស្សគ្រប់គ្នា! ខ្ញុំក៏មិនអធ្យាស្រ័យដល់រូបគេផងដែរ! "
អេណាបេឡានិយាយថា៖
" បាន! ខ្ញុំនឹងចាំមើលថាមនុស្សល្អរបស់លោកវាល្អកម្រឹតណាដែរ!"
ពេលនេះសិនវិនឡាង(ដាញ៉ែល)មិនបានតបតនឹងអេណាបេឡានិយាយនោះទេ! ព្រោះអ្វីដែលអេណាបេឡានិយាយគឺចង់យកឈ្នះ! ប៉ុន្តែអ្វីដែលនាងនិយាយត្រូវគឺថាសិនវិនឡាងបានស្រលាញ់កាវធូពិតមែន
អេណាបេឡាក៏និយាយដោយពាក្យខ្លីនិងច្បាស់លាស់ថា៖
" ដាញ៉ែល! លោកសម្រេចចិត្តទៅ! រយៈពេល ១០ឆ្នាំហើយពេលដែលលោកសម្រេចចិត្តចូលរួមជាមួយបក្សខ្មៅជាមួយខ្ញុំ! លោកក៏ធ្លាប់និយាយអ្វីគឺខ្ញុំចាំច្បាស់! ណាស់! មិនបាច់អោយខ្ញុំមករំឭកលោកទេមែនទេ? "
សូមបញ្ជាក់ថាបក្សខ្មៅគឺជាក្រុមមនុស្សដែលមានការចូលរួមជាមួយក្រុមមនុស្សដែលមានអំណាចរបស់ប្រទេសនេះ! ថ្វីត្បិតតែប្រទេសនេះមានការរឹតត្បិតច្បាប់តឹងរឹងពិតមែន! ប៉ុន្តែ
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១១.២ ទាមទារចំណាប់អារម្មណ៏
Start from the beginning
