បន្ទាប់កឡុងក៏បានបិទទូរសព្ទ។
សិនវិនឡាងទោះនិយាយបែបនេះពិតមែនប៉ុន្តែការពិតគេជាមនុស្សដែលទន់ភ្លន់នេះណាស់! សិនវិនឡាងជាមនុស្សដែលចូលចិត្តប្រើសម្តីមាត់ខុសពីចិត្ត!
កំពុងអង្គុយសុខៗស្រាប់តែមានសម្លេងគោះទ្វារបានបន្លឺឡើង
សិនវិនឡាងគិតថាប្រហែលកាវធូនឹកខ្លួនទេដឹង! ទឹកមុខញញឹមស្រាលបានលេចចេញឡើង
សិនវិនឡាងបានបើកគន្លឹះទ្វារហើយទឹកមុខញញឹមនោះបានទម្លាក់ចុះភ្លាមៗ
" លីលីង!"
សិនវីនឡាងក៏ឈរធ្មឹងបន្តិច
លីលីននិយាយបន្តិចថា
"មិនបើកទ្វារអោយខ្ញុំចូលបន្តិចទេឬ? "
សិនវិនឡាងក៏បើកទ្វារចូលហើយអោយនាងយកទឹកដោះគោះនោះយកទុកលើតុ
" ដាញ៉ែល! ខ្ញូំចាំបានណាកាលមុនខ្ញុំធ្លាប់ជួបលោកនៅអូស្ត្រាលី! "
" បាទ! ខ្ញុំក៏នៅចាំបាន! "
និយាយចប់សិនវិនឡាងបានអង្គុយវិញស្រាប់តែលីលីនមកអង្គុយលើភ្លៅរបស់សិនវិនឡាង
" លីលីន! ឆាប់ងើបទៅ! កុំអង្គុយបែបនេះ! វាមិនសមទេ! "
" ហេតុអ្វីមិនសម! ពួកយើងធំអស់ហើយ! នៅអូស្ត្រាលីណារឿងនោះវាជារឿងធម្មតាទៅហើយ! "
"តែខ្ញុំមិនបាន....អ៊ុប! "
សិនវិនឡាងបើកភ្នែកក្រឡង់ៗព្រោះត្រូវលីលីនចាប់បឺតមាត់តែម្តង! នេះមានចេតនាអោយច្បាស់ក្រឡែតព្រោះលីលីនដឹងថាអម្បាញ់មិញមុនពេលនាងចូលបន្ទប់កាវធូបានដើរចេញពីបន្ទប់អេនជេលពេលនាងតូចបានដេកលក់បាត់ទៅហើយ
ស្របពេលដែលកាវធូដើរចូលក្នុងបន្ទប់សិនវិនឡាងចងនិយាយរឿងពាក់ព័ន្ធនឹងអេណាបេឡាជាពិសេសគឺរឿងអេនជែលបញ្ចេញចារឹកស្អប់ខ្លួននោះ! ព្រោះខ្លួនមិនចង់បន្តរឿងរ៉ាវដឹតដាមបែបនេះបន្តទេ!
ប៉ុន្តែនៅពេលដើរចូលមកឃើ់ញទិដ្ឋភាពឃើញមនុស្សស្រីនិងប្រុសកំពុងថើបគ្នាបែបនេះ!
កាវធូក៏មិនបានមាត់ហើយកាវធូបានងាកខ្លួនចាកចេញពីបន្ទប់របស់សិនវិនឡាងចេញភ្លាមៗ
ស្របពេលនោះសិនវិនឡាងក៏បានឃើញកាវធូឃើញខ្លួនកំពុងថើបជាមួយនឹងលីលីននោះនាយបានរុញលីលីនចេញរួចបង្រុងដេញតាមកាវធូនោះតែត្រូវលីលីនអោបខ្លួនសិនវិនឡាងជាប់
"ដាញ៉ែល! លោកកុំភ្លេចថា! រវាងខ្ញុំនិងគេម្នាក់នោះ! មានតែខ្ញុំតែប៉ុណ្ណោះជាជម្រើសសម្រាប់លោក! លោកនិងគេគ្មានអនាគតនោះទេ! លោកក៏ដឹងដែរថាអេណាបេឡាជាមនុស្សបែបណា! ឬលោកចង់អោយកាវធូស្ថិតក្នុងសភាពគ្រោះថ្នាក់! "
លីលីនព្យាយាមនិយាយទៅកាន់សិនវិនឡាងបន្ទាប់មកសិនវិនឡាងនិយាយទៅកាន់លីលីនវិញថា៖
" ទោះខ្ញុំំនិងគេគ្មានឬមានក៏មិនមានអ្វីពាក់ព័ន្ធនឹងនាងដែរ!នេះនាងនិងអេណាចង់កំណត់វាសនារបស់ខ្ញុំ? "
លីលីននិយាយថា៖
" បានខ្ញុំនឹងបង្គាប់បញ្ជាលោកទេ!តែលោកក៏ធ្លាប់ទទួលអារម្មណ៏បាត់បង់សាច់ញាតិដែរមែនទែ? បើសិនកាវធូស្ថិតក្នុងគ្រោះថ្នាក់ក៏ព្រោះតែលោក! លោកមិនមានវិប្បសារីទេឬ ? "
លីលីននិយាយត្រឹមនេះសិនវិនឡាងក៏ហាក់នៅស្ងៀមហើយលីលីនឃើញដូចនេះក៏អោបសិនវិនឡាងពីក្រោយខ្នងរួចបន្តនិយាថា
" ខ្ញុំនឹងស្រលាញ់លោកលើសពីអ្វីដែលគេផ្តល់អោយលោកទៅទៀត! "
លីលីនបន្ទាប់ពីអោបចប់និយាយបានថើបសិនវិនឡាងដើម្បីដុតកម្តៅរាងកាយប៉ុន្តែសិនវិនឡាងនិយាយថា៖
" យប់ហើយ! ខ្ញុំត្រូវការសម្រាក! នាងត្រឡប់ទៅវិញទៅ! "
លីលីននិយាយថា៖ " ចាស! មិនអីទេ!បើសិនជាលោកហត់ឆាប់សម្រាកទៅ! ស្អែជាថ្ងៃច័ន្ទ! លោកទៅក្រុមហ៊ុនព្រលឹមផង! Goog Night ! "
បន្ទាប់មកនាងក៏ចាកចេញពីបន្ទប់សិនវិនឡាងទាំងមុខក្រញ៉ុវ! លីលីនមានការអន់ចិត្តជាខ្លាំងហើយក៏ធ្វើទឹកមុខធម្មតាចំពោះមុខសិនវិនឡាង
ប៉ុន្តែក្នុងចិត្តពិតជាខឹងនិងស្អប់កាវធូជាខ្លាំង។នាងនឹងរកមធ្យោបាយគ្រប់បែបយ់ាងដើម្បីបំផ្លាញកាវធូនិងធ្វើអោយសិនវិនឡាងស្អប់កាវធូលើស
ពីការដែលសិនវិនឡាងយល់ច្រឡំទៅរឿងស៊ូហ្វីទៅទៀត!
សូមរង់ចាំអានភាគទី១២ជាភាគបន្ត
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១១.១ វគ្គ ការគំរាមកំហែង
Start from the beginning
