ភាគទី១១.១ វគ្គ ការគំរាមកំហែង

Start from the beginning
                                        

ឡុងបានបន្តថា៖​

" សម្រេចចិត្តថាលោកជឿជាក់លើពួកខ្ញុំឬជឿជាក់លើសាច់ញាតិរបស់លោក? វាជាការសម្រេចចិត្តរបស់លោក!ព្រោះតែរឿងនេះពាក់ព័ន្ធនឹងកាវធូ​ខ្ញុំមិនចង់អោយលោកទំលាក់កំហុសលើមនុស្សដែលគ្មានកំហុសនោះទេ! សិនវិនឡាង! ខ្ញុំមើលដឹងណា! ថាលោកស្រលាញ់សៀវធូ​ណាស់! កុំព្រោះតែការយល់ច្រឡំ​ធ្វើអោយលោកបែងចែកក្តីស្រលាញ់និងការស្អប់មិនដាច់! "

និយាយត្រឹមប៉ុណ្ណេះសិនវិនឡាងហាក់មិនមាត់​មិនហ៊ានតបតនឹងឡុង​

ឡុងក៏សម្រចបន្តនិយាយថា​

" បើមានពេលខ្ញុំនឹងណាត់ជួបលោកដើម្បីទៅជួបសុងសានដើម្បីចង់ដឹងថាឆ្នាំនោះមានរឿងអ្វីកើតឡើង​! " 

ហើយឡុងក៏បន្តថា៖​

" ឈប់សិន! កុំទាន់អាលបិទ" 

សិនវិនឡាង​និយាយបន្តថា៖

" មានការអ្វី? " 

ឡុងនិយាយថា ៖​

" រយៈពេល២ខែខ្ញុំមិនអាចទាក់ទងសៀវធូបានទេ! " 

សិនវិនឡាងនិយាយទាំងមិនខ្វល់​

" ខ្ញុំដកហូតទូរសព្ទនិងលប់អាក់ខោនផ្ទាល់ខ្លួនគេហើយទោះជាគេចង់បង្កើតប៉ុន្មានខ្ញុំលប់ចោលអោយអស់! យ៉ាងម៉េចលោកចង់ទាក់ទងទៅកាវធូ​ម្ល៉េះ​! ត្រឹមមិត្តភក្កិទេ! ទូរសព្ទផ្ទះខ្ញុំក៏មាន​! ភាគច្រើនកាវធូគឺនៅផ្ទះបើចង់ទាក់ទងណាស់ក៏ខលតាមលេខហ្នឹងមក! សូម្បីតែអ៊ំស្រីក៏ទាក់ទងតាមខ្ញុំដែរ! " 

ឡុងហួសចិត្តនិយាយថា៖

" លោកឯងស្អីក៏ម្ល៉េះ! ជាម្ចាស់ជីវិតរបស់កាវធូ! អាងតែគ្នាស្លូត!ធ្វើបាបមនុស្សទន់ខ្សោយ! " 

សិនវិនឡាង​និយាយបញ្ឈឺថា៖​

" អ្នកណាថាខ្សោយ! គេចូលចិត្តអារបៀបខ្លាំងៗសាហាវរបស់ខ្ញុំ! កុំឃើញមនុស្សស្លូតៗបែបនេះ​ពេលយប់មិនធម្មតាទេ! " 

ឡុងឈប់និយាយបន្ត​

" អ្ហើយ! បានហើយ! ឈប់និយាយជាមួយមនុស្សគ្មានហេតុផលដូចជាលោក! និយាយយូរទៅប្រកែកយកតែឈ្នះ​! " 

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now