សិនវិនឡាងនិយាយទាំំងគំហកថា៖
" មានការអ្វី? "
ឡុងឆ្លើយទៅទាំងហួសចិត្តតាមប្រព័ន្ធទូរស័ព្ទថា៖
"យ៉ាងម៉េចសម្លេងដូចទម្លាក់គ្រាប់បែកបែបនេះ"
ចំណែកសិនវិនឡាងក៏មិនចង់និយាយច្រើនដែររួចក៏សួរឡុងតាមន័យត្រង់៖
" លោកខលមកខ្ញុំទាំងយប់មិនមែនបានទិន្នន័យអ្វីផ្សេងទេឬ ?"
ឡុងបានឆ្លើយថា៖
" បាទ! ប្រាកដជាមានបើមិនមានខ្ញុំមិនខ្ចីខលទៅលោកសិនវិនឡាងដែរ"
សិនវិនឡាងក៏និយាយថា៖
" និយាយមក! "
ឡុងឆ្លើយថា៖
" គឺពាក់ព័ន្ធនឹងករណីបងប្រុសសុងអ៊ីឈឹង! "
ឡុងបន្តថា៖
" កាលពីឆ្នាំនោះមុនពេលសូហ្វីមានបញ្ហា! សុងសានធ្លាប់ទៅរកអេណាបេឡាគឺបែបពាក់ព័ន្ធនឹងរឿងលុយកាក់! "
សិនវិនឡាងជ្រួញចិញ្ចើមរួចក៏និយាយថា៖
" ប៉ុន្តែមនុស្សរបស់ខ្ញុំបាននិយាយថាសុងអ៊ីឈឹងទេជាអ្នកមានបញ្ហាលុយកាក់ហើយបានរៀបចំអន្ទាក់ដើម្បីទាក់ទងប្អូនស្រីរបស់ខ្ញុំធ្វើអោយនាងមានផ្ទៃពោះដោយឥតព្រៀងទុក! នៅយប់នោះបើតាមពត៌មានថាអាចជាអ្នកដែលសុងអ៊ីឈឹងជំពាក់លុយជាអ្នកធ្វើអោយខ្សែឡានហ្វ្រាំងបានដាច់! "
ឡុងបានបន្តថា៖
"រឿងនេះខ្ញុំសង្ស័យជិត១០ឆ្នាំមកហើយ!ថាថ្ងៃនោះហេតុអ្វីបានជាសៀវធូសុខៗទៅពិធីមង្គលការនោះទាំំងដែលពួកគេមិនបានអញ្ជើញ! ហើយទៅជួបសុងអ៊ីឈឹងព្រោះពួកគេបានបញ្ជប់ទំនាក់ទំនងគ្នាចប់សព្វគ្រប់ហើយពេលដឹងថាសូហ្វីប្អូនស្រីរបស់លោកមានទម្ងន់នោះ! "
សិនវិនឡាងបានបន្តថា៖
" ខ្ញុំមិនចង់ហ៊ានគិតថាអ្នកដែលនៅពីក្រោយខ្នងអាចមនុស្សស្រិម្នាក់នោះទេ! ព្រោះបើតាមឋានៈពួកខ្ញុំនិងនាងជាសាច់ញាតិនឹងគ្នា! នាងត្រូវជាមីងរបស់សូហ្វី! "
KAMU SEDANG MEMBACA
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Aksiរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១១.១ វគ្គ ការគំរាមកំហែង
Mulai dari awal
