សិនវិនឡាងដឹងភ្លាមៗពីគំនិតរបស់អេណាបេឡា!គោលដៅធំបំផុតរបស់នាងគឺមិនមែនការស្លាប់របស់សូហ្វីទេ! គោលដៅធំបំផុតរបស់នាងគឺកាវធូទៅវិញ! បើសិនជាយ៉ាងនេះកាវធូប្រាកដជាគ្រោះថ្នាក់ណាស់!ព្រោះអេណាបេឡាមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយ
បណ្តាញរដ្ឋាភិបាលមន្ត្រីពុករលួយដែលជាដង្កូវក្នុងសាច់សម្រាប់ប្រទេសជាតិមួយ។បើសិនជានាងពិតជាចង់ធ្វើបាបនរណាម្នាក់នោះនាងនឹងបង្វែរឿងខ្មៅអោយទៅជាសរឿងសអោយទៅជាខ្មៅបាន។
ពិតមែនហើយនាងនិយាយមិនខុសទេក្នុងលោកនេះមិនមានទេសម្រាប់យុត្តិធម៌សម្រាប់អ្នកក្រខ្សត់និងទន់ខ្សោយ។
តើសិនវិនឡាងត្រូវធ្វើតាមអ្វីដែលអេណាបេឡាឬត្រូវចេញមុខប្រឆាំងនឹងអេណាបេឡាដើម្បីចេញមុខការពារកាវធូ?
រឿងនេះវាពិតជាស្មុគ្រស្មាញខ្លាំងណាស់! ពេលនេះរកមនុស្សដែលនៅពីក្រោយការស្លាប់របស់សូហ្វីមិនទាន់បាននៅឡើយទេ?
ដោយឃើញសិនវិនឡាងនៅស្ងៀមហាក់សញ្ជឹងគិតរឿងអ្វីម្យ៉ាង! អេណាបេឡាក៏បញ្ជេញសម្លេងស្រទន់ទៅវិញថា៖
"ខ្ញុំដឹងថាលោកមានអារម្មណ៏ល្អចំពោះកាវធូ! ប៉ុន្តែសូមកុំភ្លេចលោកនៅមានកិច្ចការធំដែលត្រូវមកបំពេញ! លោកមិនអាចដោយសារក្មេងប្រុសម្មាក់ធ្វើអោយប៉ះពាក់អង្គភាពទាំងមូលទេ! រួមទាំងរូបខ្ញុំផង! ពួកយើងបានធ្វើដំណើរដល់ពេលនេះមិនមែនជាការងាយស្រួលនោះឡើយ! "
នាងបន្តថា៖
" ខ្ញុំគ្រាន់តែចង់អោយលោកមានទំនាក់ទំនងជាមួយមនុស្សស្រីម្នាក់កសាងអនាគតដ៏យូរអង្វែងប៉ុណ្ណោះ! "
សិនវិនឡាងនៅតែមិនមាត់មួយសន្ទុះនាយក៏និយាយថា
"ខ្ញុំដឹងហើយ! ថាខ្ញុំត្រូវធ្វើយ៉ាងម៉េច! "
អេណាបេឡាញញឹមបន្តិចរួចនាងដើរសំដៅទៅកាន់សិនវិនឡាងដោយដៃរបស់នាង
ដាក់លើស្មារបស់សិនវិនឡាងរួចនាងអោននិយាយខ្សឹបៗទៅកាន់សិនវិនឡាងថា៖
" ខ្ញុំដឹងណា! ថាលោកចង់ការពារកាវធូ! ខ្ញុំគ្រាន់តែប្រាប់លោកថាបើខ្ញុំស្អប់អ្នកណាម្នាក់ហើយ! ម្មាក់នោះនឹងមិនរស់នៅស្រួលនោះទេ! ខ្ញុំមិនខ្វល់ថាលោកប្រើប្រាស់វិធីយ៉ាងណានោះទេ! សំខាន់រឿងនេះគឺឋិតលើលោកចង់អោយកាវធូមានសុវត្ថិភាពឬអត់ស្រេចលើលោកប៉ុណ្ណោះ!"
និយាយចប់អេណាបេឡាបានចាកចេញពីទីនេះទៅទុកអោយសិនវិនឡាងឈរនៅទីនោះតែម្នាក់ឯង។
ការពិតសិនវិនឡាងមិនបានជឿជាក់លើអេណាបេឡាទាំងស្រុងនោះទេ! ម្ល៉ោះហើយទើបនាយប្រើអោយអាវមីង
ធ្វើការស្រាវជ្រាវករណីរបស់សូហ្វីរួចបានទទួលទិន្នន័យជាច្រើនដែលអេណាបេឡាមិនដែលចង់ប្រាប់ខ្លួនកន្លងមក។
បុរសវ័យកណ្តាលដេលលេចឡើងនោះជាចំណុចសំខាន់ដែលគេបានទៅចំណតឡានហើយឡានរបស់ស៊ូហ្វីនិងសុងអ៊ីឈឹងបានចតនៅទីនោះ
បន្ទាប់មកក៏កើតមានករណីរថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបែបនេះ! សំណាងហើយដែលអាចជួយសង្គ្រោះកូនក្នុងផ្ទៃរបស់សូហ្វីបាន។
សូមរង់ចាំភាគទី១១ជាភាគបន្ត
VOCÊ ESTÁ LENDO
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Açãoរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
Começar do início
