អេណាបេឡាស្តាប់ទៅក៏ប្រញាប់និយាយថា៖
" តើលោកចង់និយាយសំដៅអ្វីអោយពិតប្រាកដ?"
សិនវិនឡាងក៏និយាយថា៖
" មុនពេលកាវធូចាកចេញ! គឺមានមនុស្សម្នាក់បានលេចចេញមកអ្នកស្រីមិនដឹងអំពីរឿងនេះបន្តិចសោះឬ? ហើយខ្ញុំឆ្ងល់ណាស់ហេតុអ្វីរាល់សកម្មភាពរបស់ពួកគេទាំងបីនាក់មិនចន្លុះភ្នែកអ្នកស្រីបន្តិចសោះ? ឬអ្នកស្រីតាមដានពួកគេមែនទេ? "
អេណាបេឡាក្រោកឈរភ្លាមដោយទឹកមុខច្របូកច្របល់
" នេះលោកកំពុងនិយាយថាខ្ញុំនិយាយកុហកលោកពិតទេ? ហើយចង់សង្កត់ថាមនុស្សដែលលេចចេញនោះជាខ្ញុំទៅវិញ?"
សិនវិនឡាងនិយាយថា៖
" អ្នកស្រីមិនចាំបាច់មានប្រតិកម្មអ្វីដល់ថ្នាក់នេះទេ! ខ្ញុំមិនបានថាមនុស្សនោះជាអ្នកស្រីឯណា? ព្រោះគេម្នាក់នោះជាមនុស្សប្រុសវ័យកណ្តាលទេតើ? "
ទឹកមុខអេណាបេឡាមានការប្រែទៅខ្មៅដោយទឹកមុខរឹងមាំសម្លេងអេណាបេឡាមិនមុតស្រួចដុចមុនទៀតទេគឺមានសភាពរាងច្រឡោតបន្តិច
" សរុបមកនិយាយចុះនិយាយឡើង! ដាញ៉ែល! លោកគឺចង់ការពារកាវធូមនុស្សសំណព្វចិត្តរបស់លោកទៅវិញទេ! ទោះគេស្ថិតនៅក្នុងការសង្ស័យយ៉ាងណាក៏ដោយពេលនេះភ្នែករបស់លោកមោបាំងអស់ទៅហើយ! "
សិនវិនឡាងដោយអំណាះអំណាន៖
" ខ្ញុំមកនេះមិនមែនមកប្រកែកជាមួយអ្នកស្រីទេ! គឺខ្ញុំចង់ស្វែងរកការពិតការស្លាប់របស់ប្ងូនស្រី! ហើយក៏មិនចង់ទម្លាក់កំហុសទៅមនុស្សដែលមិនដឹងរឿងប៉ុណ្ណោះ! "
អេណាបេឡាបន្តនិយាយថា៖
" មិនថានិយាយយ៉ាងណាក៏ដោយ! លោកកុំភ្លេចរាល់ថ្ងៃនេះលោកកំពុងធ្វើអ្វី? ប៉ុន្តែលោកត្រូវមានទំនាក់ទំនងជាមួយលីលីន!"
សិនវិនឡាងភ្ញាក់ក្រញ៉ាង
" អ្នកស្រីគម្រាមខ្ញុំ"
អេណាបេឡា៖ " ខ្ញុំចង់អោយអ្នកណាស្លាប់គឺស្លាប់! អ្នកណារស់គឺរស់! ខ្ញុំមិនខ្វល់ថាគេម្នាក់នោះពាក់ព័ន្ធនឹងរឿងនេះឬក៏អត់!អោយតែមនុស្សដែលខ្ញុំមិនចូលចិត្ត! លោកកុំភ្លេចថាក្នុងលោកនេះគ្មានទេសម្រាប់យុត្ថិធម៌សម្រាប់អ្នកក្រខ្សត់និងទន់ខ្សោយ! "
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
Start from the beginning
