អេណាបេឡាឃើញដូចនេះនាងក៏និយាយថា៖
" ល្អណាស់!លីលីនយល់សភាពការណ៏! ជាស្រីយល់កាលទេសៈណាស់! មិនដូចមនុស្សខ្លះដំដីនិងសកម្មភាពប្រាស់ចាកមិនយល់អំពីខ្លួនឯង!"
អេណាបេឡានិយាយទៅកាន់លីលីនពិតមែនតែអត្ថន័យហាក់សំដៅទៅកាន់សិនវិនឡាងទៅវិញ។ឃើញដូចនេះលីលីនមិនបង្អង់យូរក៏ចាកចេញពីទីនោះតែម្តង
អេណាបេឡាសម្លឹងទៅកាន់សិនវិនឡាងដោយទឹកមុខមាំរួចនាងនិយាយថា៖
" ដាញ៉ែល! ខ្ញុំធ្លាប់ប្រាប់លោកជាច្រើនដងថាមុនធ្វើអ្វីអោយច្បាស់ក្នុងចិត្តរបស់ខ្លួនជាមុនសិន! "
សិនវិនឡាងមិនមានប្រតិកម្មអ្វីក្រៅពីឈរក្បែរចុងតុរួចហើយបិតភ្នែកបន្តិចនិងមានសម្លេងដកដង្ហើមវែងៗម្តងកាល
អេណាបេឡាបន្តនិយាយថា៖
" យ៉ាងម៉េចទៅហើយ? ពេលនេះមិនអាចធ្វើការបកស្រាយមកកាន់ខ្ញុំជាមួយចម្លើយសមស្របពិតមែនទេ? "
សិនវិនឡាងនៅតែមិនឆ្លើយរួចក៏និយាយមុខមាំទៅកាន់អេណាបេឡា
" អេនជែលមានប្រតិកម្មចំពោះកាវធូបែបនេះគឺអ្នកស្រីជាយករឿងគ្រោះថ្នាក់នាឆ្នាំនោះប្រាប់ទៅគេ?"
អេណាបេឡាបានសម្លឹងទៅកាន់សិនវិនឡាងមួយភ្លេតរួចនាងនិយាយថា៖
" ខ្ញុំប្រាប់ទៅនាងអ្នកណាជាអ្នកធ្វើអោយឳពុកម្តាយរបស់នាងស្លាប់តើមានអ្វីខុសឬលោកគិតថាកាវធូមិនមែនជាជនបង្កហេតុទើបប្រតិកម្មបែបនេះ? អូឬលោកដាញ៉ែលមានចិត្តស្រលាញ់ទៅលើឃាករសម្លាប់ប្អូនស្រីរបស់ខ្លួនហើយ! ហឹស! កាន់តែមានន័យពិតមែន! "
សិនវិនឡាងបានឆ្លើយទៅកាន់អេណាបេឡាថា៖
"ចំពោះរឿងនេះខ្ញុំមិនភ្លេចទេ! ប៉ុន្តែខ្ញុំក៏មិនមែនជាមនុស្សត្រចៀកស្រាលជឿអ្វីងាយងាយនោះដែរ"
អេណាបេឡាប្រែទឹកមុខបន្តិច
" និយាយបែបនេះលោកមានន័យយ៉ាងម៉េច? "
សិនវិនឡាងក៏និយាយថា៖
" នៅថ្ងៃដែលកើតមនុស្សចុងក្រោយដែលជួបពួកគេទាំំងពីរគឺពិតជាកាវធូពិតមែន! "
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
Start from the beginning
