រាងតូចគិតថាប្រហែលគេបានយករឿងទាំំងនោះប្រាប់ទៅក្មេងតូចអេនជែលហើយនិយាយថាខ្លួនជាអ្នកធ្វើអោយឳពុកម្តាយរបស់នាងតូចស្លាប់
ទើបបណ្តាលអោយនាងតូចមានការខឹងស្អប់ចំពោះកាវធូខ្លាំងយ៉ាងនេះ។ត្រឹមសិនវិនឡាងគាត់ពិបាកទ្រាំចុះពេលនេះថែមទាំងអេនជែលម្នាក់ទៀត
តើកាវធូអាចទ្រាំទ្របានទេ។
កាវធូបានឆ្លើយតបទៅកាន់អាវមីងដោយការគួរសមវិញថា៖
" បាទលោក! "
នៅពេលនេះអាវមីងបាននាំកាវធូចាកចេញពីបន្ទប់ស្រស់ស្រូបអាហារ។
សិនវិនឡាងមានទឹកមុខមាំនិងក្រញ៉ូវហាក់មិនសប្បាយចិត្តជាមួយវត្តមានរបស់នារីទាំងពីរនាក់នេះ៕
នាយនៅពរអេនជែលនៅនឹងដៃបន្ទាប់មកសិនវិនឡាងបានប្រាប់អ្នកបម្រើស្រីម្នាក់ផ្សេងទៀតអោយនាំអេនជែលទៅសម្អាតខ្លួនព្រមទាំងចូលសម្រាក
ព្រោះថ្មើនេះជាពេលល្ងាចចូលម៉ោង៨និង៣០នាទីយប់ទៅហើយ។ពេលដែលពួកលោកមកដល់ពួកគេបានបរិភោគអាហារពេលល្ងាចរួចហើយ។
សិនវិនឡាងឃើញវត្តមានរបស់លីលីនដែលជានារីម្នាក់ដែលខ្លួនមិនស្គាល់កាលពីមុនមកទេ។តើនាងម្នាក់នេះមកក្នុងឋានៈជាអ្វី?
ខណៈផ្ទះនេះក៏មានចំណែករបស់អេនឡាបេឡាហើយភាគហ៊ុននៅក្នុងក្រុមហ៊ុនក៏មានចំណែករបស់អេណាបេឡាផងដែរ។
ដូចនេះមិនបានឆ្ងល់ថាស្រីម្នាក់នេះធ្វើអ្វីមួយមិនដែលពិភាក្សាជាមួយសិនវិនឡាងនោះទេ!
ដោយឃើញសិនវិនឡាងមិននិយាយអ្វី!អេណាបេឡាក៏ផ្តើមការសន្ទនាមុនគេ៖
" នេះឬហៅការសងសឹករបស់លោក? ដាញ៉ែល"
សំណួរនេះចាក់ដោតបេះដូងរបស់សិនវិនឡាងហើយនាយមិនបាននិយាយអ្វីចេញមកទេ។ឃើញដូចនេះលីលីនដែលអង្គុយក្បែរអេណាបេឡាក៏ក្រោកឈរឡើង
រួចនាងនិយាយថា៖
" ចា! បើអ្នកទាំងពីរមានធុរៈផ្ទាល់ខ្លួនត្រូវពិភាក្សារគ្នានោះ! ខ្ញុំសូមអនុញ្ញាតិចេញទៅមុនសិន"
KAMU SEDANG MEMBACA
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Aksiរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
Mulai dari awal
