" អេនជែល! តើឯងមកវិញមិនប្រាប់ឌេតឌីបន្តិចសោះតែម្តង? "
នាងតូចរកឆ្លើយហើយស្រាប់តែអ្នកនាងអេណាបេឡាប្រញាប់កាត់សម្តីអេនជែលភ្លាមៗរួចនាងនិយាយថា៖
" ពួកខ្ញុំមិនប្រាប់លោកគឺចង់ធ្វើអោយលោកពូសំណព្វចិត្តបានភ្ញាក់ផ្អើលជាខ្លាំងហ្នឹងណា! "
សម្លេងរបស់អេណាបេឡាហាក់បង្កប់ន័យជាខ្លាំងប៉ុន្តែមិនអាចលាក់បាំងសិនវិនឡាងបាននោះទេ។នាយដឹងថាអ្វីដែលអេណាបេឡាកំពុងត្រៀមនឹងធ្វើ
នាពេលបន្ទាប់គឺប្រាកដណាស់គឺមានការពាក់ព័ន្ធនឹងកាវធូដែលជាគោលដៅធំបំផុតមិនត្រឹមធ្វើអោយសិនវិនឡាងមានការភ្ញាក់ផ្អើលតែមួយមុខប៉ុណ្នោះទេ។
សិនវិនឡាងក្រឡេកឃើញកាវធូកំពុងលុតជង្គងជាមួយទឹកមុខមិនសូវជាល្អប៉ុន្មានទេ! ដៃរបស់គេមានសភាពក្រហមជាខ្លាំងឃើញសភាពការណ៏បែបនេះ
សិនវិនឡាងបែបនេះរាងក្រាស់កាត់យល់ន័យបានហើយថាមុនពេលដែលខ្លួនមកមានរឿងអ្វីកើតឡើង។
បន្ទាប់មកនាយបាននិយាយជាមួយអាវមីងថា៖
" អាវមីង! ឯ៑ងឆាប់យកកាវធូទៅបន្ទប់ទទួលភ្ញៀវហើយប្រាប់អ៊ំចុងយកថ្នាំសម្លាប់មេរោគមកចាត់ការ! "
ដោយស្តាប់យល់សភាពការណ៏អាវមីងក៏ធ្វើការអោនលំទោនរួចនិយាយថា៖
" បាទ! ខ្ញុំនឹងទៅចាត់ចែងភ្លាម! "
បន្ទាប់មកអាវមីងក៏ដើរសំដៅទៅរកកាវធូរួចនិយាយទៅកាន់កាវធូដោយសេចក្តីគោរពថា៖
" អ្នកប្រុសកាវ! សូមអញ្ជើញមកតាមខ្ញុំ! "
កាវធូបានប្រើក្រសែភ្នែកសម្លេងទៅកាន់សិនវិនឡាងដោយក្តីអស់សង្ឃឹមកែវភ្នែកមានដក់ទឹកភ្នែកក្រហមហាក់ចង់បញ្ជាក់ថាគេពិតជាចង់យំណាស់
កាវធូមិនដឹងថាថ្ងៃមុខខ្លួននឹងជួបរឿងអាក្រក់អ្វីខ្លះទេ។! មួយរយៈ២ខែមកនេះសិនវិនឡាងមិនបានធ្វើអ្វីមិនល្អដាក់ខ្លួនទេ! ប៉ុន្តែមិននឹកស្មានថា
លេចចេញនូវសមាជិកគ្រួសារគេថែមទាំងពាក់ព័ន្ធរឿងរ៉ាវរបស់ប្អូនស្រីសិនវិនឡាងនិងសុងអ៊ីឈឹង។
ESTÁS LEYENDO
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Acciónរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី១០ អាហារពេលល្ងាចដ៏តានតឹង
Comenzar desde el principio
