ភាគទី ៩--ជួបជាថ្មី

Start from the beginning
                                        

កាវធូ​ឭបែបនោះក៏សើចហួសចិត្ត​ចំណែកសិនវិនឡាងក៏សួរទៅវិញថា៖​  

" សើចអ្វី? " 

" និយាយត្រង់វិញចុះ! តើលោកពិតជាប្រច័ណ្ឌចំពោះម៉ាហឹងមែនក៏អី? " 

និយាយចំចំនុច​ពេកសិនវិនឡាង​ប្រកែក៖

"​នរណាថាខ្ញុំប្រច័ណ្ឌ! ខ្ញុំគ្រាន់តែមិនចូលចិត្តឬកពារបស់អាមនុស្សម្នាក់នោះ! " 

កាវធូក៏ចាក់បណ្តោយ៖

" បាទ! ចឹងក៏ចឹងចុះ! តែខ្ញុំនិងម៉ាហឹងមិនមានអ្វីលើសពីមិត្តនោះទេ! "

ការពិតមានរឿងមួយដែលលាក់ក្នុងចិត្តសិនវិនឡាង​គឺថានៅថ្ងៃនោះសិនវិនឡាងបានចាប់រាងតូចធ្វើជាកម្មសិទ្ធរបស់ខ្លួនក៏មានហេតុផលរបស់ម៉ាហឹងម្នាក់ហ្នឹងដែរ។​

គេប្រច័ណ្ឌហួងហែងគេខ្លាចថាកាវធូស្រលាញ់ម៉ាហឹង!ទទួលស្គាល់ថាសិនវិនឡាងបានខឹងនឹងកាវធូពាក់ព័ន្ធនឹងការស្លាប់របស់សូហ្វីប៉ុន្តែបេះដូងរបស់គេតែងតែបញ្ជាអោយ

ខ្លួនប្រច័ណ្ឌកាវធូគ្រប់ពេលអោយតែរាងតូចស្និទ្ធស្នាលជាមួយនរណាម្នាក់។​

កាវធូឃើញដូចនេះក៏ដាច់ចិត្តសួរម្តងទៀតថា៖​

"សម្រេចថាពេលនេះលោកអោយខ្ញុំទៅលែងផ្ទះអ្នកម៉ាក់ដែរទេ ?"

សិនវិនឡាងនិយាយថា៖​ " បាន! តែខ្ញុំជាអ្នកជូនលោកទៅ! 

សិនវិនឡាង​និយាយបែបនេះដំបូងកាវធូ​សប្បាយចិត្តណាស់តែពេលឭសិនវិនឡាង​ជាអ្នកជូនទៅបែបនេះក៏រាងស្រងាកចិត្តបន្តិចដែរ

នាយតូចបន្តថា៖​

" ខ្ញុំកិតថាលោករវល់នឹងការងារច្រើន! ខ្ញុំអាចទៅទីនោះដោយខ្លួនឯងបានឬក៏លោកអាចបញ្ជាអាវមីងជាអ្នកជូនខ្ញុំទៅក៏បាន! "

ដោយគិតថាកាវធូ​និយាយមានមូលហេតុច្បាស់លាស់ណាមួយពេលនេះលោករវល់នឹងការងារជាច្រើនមុខពិតមែន។

ម្យ៉ាងទៀតនាយគិតរាងតូចក៏ស្រួលនិយាយស្តាប់គ្នាដែរមួយរយៈនេះ។សិនវិនឡាងក៏បានយល់ព្រម​៖

" អញ្ចឹងក៏បាន! ដល់ថ្ងៃនោះប្រាប់ខ្ញុំ! ខ្ញុំនឹងអោយគេជូនលោកទៅ!  "

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now