" ខ្ញុំគិតថាលោកហត់នឹងការងារទើបខ្ញុំមិនហ៊ានរំខានយូរ "
កាវធូនិយាយត្រឹមណេះលោកអានន្តក៏ចាប់ហ៊ូយៀកថោបង្វិលមករកខ្លួន
" តែខ្ញុំមិនអនុញាតិអោយទៅទេ! "
និយាយចប់រាងក្រាស់ក៏ថើបបឺតជញ្ជក់មាត់រាងតូចរួចក៏បីរាងតូចមកដាក់លើពូកថ្នមៗ
" សួរតាមត្រង់! មួយរយៈនេះព្រមសម្របតាមខ្ញុំគ្រប់យ៉ាង! តើក្នុងចិត្តមានលាក់កំនួចអ្វីមែនទេ! កាវធូ ចិត្តរបស់លោកគិតអ្វីមិនអាចលាក់ខ្ញុំជិតបានទេ "
សិនវិនឡាងទស្សទាយចិត្តរបស់រាងតុចមិនអោយខុសគឺព្រោះតែពួកគេស្គាល់គ្នា៣ឆ្នាំរាងតូចគិតអីមិនអាចគេចពីភ្នែករបស់សិនវិនឡាងបានឡើយ។
កាវធូនិយាយទាំងទឹកមុខស្រពោនព្រោះខ្លាចត្រូវសិនវិនឡាងបដិសេធ។
" គឺខ្ញុំ!......ចង់សូមអនុញាតិពីលោកទៅលេងអ្នកម៉ាក់! តើបានទេ?"
សិនវិនឡាងគិតមួយសន្ទុះក៏ឆ្លើយទៅកាន់រាងតូចវិញ
" ខ្ញុំមិនមែនមិនអោយលោកទៅទេ! ប៉ុន្តែលោកប្រាកដចិត្តថាជួបតែអ្នកមីងចាងតែម្នាក់គត់! "
កាវធូឆ្ងល់៖ "លោកគិតថាខ្ញុំទៅជួបអុ្នកណាទៅ? "
សិនវិនឡាង៖ " ធ្វើអ្វីដឹងខ្លួនឯងហើយ! "
កាវធូទទូចសួរ៖ " បើលោកមិនប្រាប់ខ្ញុំម៉េចនឹងដឹងទៅ! "
សិនវិនឡាងនិយាយថា៖ " ពេលនៅសាកលវិទ្យាល័យនៅពេលលោកទទួលសញ្ញាប័ត្រ! អាក្មេងសិស្សនោះជាអ្នកណា? "
កាវធូគិតមួយសន្ទុះក៏នឹកឃើញ៖ " អូ! លោកសម្តៅទៅលើសិស្សច្បងម៉ាហឹងហុចបាចផ្កាអោយខ្ញុំឬ ? "
និយាយដល់ចំនុចនេះសិនវិនឡាងមិនមាត់ព្រោះត្រូវចំនុច! បន្ទាប់កាវធូក៏បន្ត៖
" គាត់ជាសិស្សរួមជំនាន់ហើយមានទំនាក់ទំនងធម្មតា! តើមានបញ្ហាអីបានជាលោកដក់ជាប់ក្នុងចិត្តម្ល៉េះអំពីសិស្សច្បងម៉ាហឹងម្ល៉េះ? "
សិនវិនឡាងនិយាយច្បាស់ៗថា៖
" ខ្ញុំដឹងថាថ្ងៃនោះគេនិយាយអ្វីជាមួយលោក! សំខាន់លោកនៀកក៏ហាក់សប្បាយចិត្តទៀត! "
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី ៩--ជួបជាថ្មី
Start from the beginning
