Ep4:ខ្ញុំមិនចូលចិត្ត!!

Start from the beginning
                                        

«បងមកតែម្នាក់ទេ?»នៅសុខៗគេក៏សួរទៅកាន់រាងតូចព្រោះរាល់ដងតែងតែឃើញនាងនៅជាក្រុមជានិច្ច

«ទេ!ជុងវ៉ុននិងនីងនីងគេរវល់តែទៅទិញទឹកនិងនំយកមកញ៉ាំបន្តិចទៀតគេមកហើយ»រាងតូចឆ្លើយទាំងនៅរក្សាស្នាមញញឹមធម្មតា

   កំពុងអង្គុយនិយាយគ្នាលេងសុខៗស្រាប់តែបាល់ហោះមករករាងតូចតែម្តងតែក៏ត្រូវរាងខ្ពស់ឃើញទាន់គេក៏បានយកខ្លួនមកពាំងបាល់ឲនាងយ៉ាងរហ័សមិនឲបាល់ត្រូវនាងឡើយ ឯរាងតូចដែលត្រូវកាយមាំពាំងជាប់ឯនេះវិញកំពុងតែត្រូវឈ្លក់វង្វេងនឹងក្លិនខ្លួនរបស់រាងខ្ពស់បាត់ទៅហើយ ខ្លួនជាAlphaតែក្លិនក្រអូបមិនធម្មតាកាន់តែហិតកាន់តែញៀន។

   ឯជុងវ៉ុននិងនីងនីងឯនេះវិញមកទាន់ហេតុការណ៍តែម្តងមិនចាំយូរឡើយនីងនីងក៏បានយកCameraដែលនៅក្នុងដៃខ្លួនថតសកម្មភាពពីរនាក់នេះតែម្តងទាំងដែលគម្រោងថានឹងយកវាមកថតអេរីសំណព្វចិត្តរបស់នាងសោះនឹងហា តែក៏ត្រូវបានពីរនាក់នេះកៅឆាយមុនបាត់ទៅហើយ...

«បងមានត្រូវត្រង់ណាទេ?»រាងខ្ពស់សួរទាំងចាប់ដៃរាងតូចជាប់ទាំងក្តីបារម្ភហាក់កំពុងតែភ្លេចថាខ្លួនគេកំពុងតែធ្វើអ្វី

«អត់..អត់ទេ!»រាងតូចដែលកំពុងតែវង្វេងនឹងក្លិនខ្លួនគេមុននេះក្រោយពីបានឮគេសួរខ្លួនបែបនេះហើយក៏ឆ្លើយតិចៗ

«ជីមីន!សិស្សច្បង!មិនអីទេមែនទេ?ឲខ្ញុំសុំទោសផងខ្ញុំគ្មានចេតនាទេ»មិត្តរួមថ្នាក់រាងខ្ពស់ដែលបានធ្វើឲបាល់មកត្រូវពួកគេនោះនិយាយឡើងទាំងដឹងកំហុស

«មិនអីទេ!តែថ្ងៃក្រោយឯងប្រយ័ត្នបន្តិចទៅ»រាងខ្ពស់និយាយទាំងសម្លេងរាបស្មើទៅកាន់គេ ដែលពិបាកឲគេស្មានបន្តិចហើយថារាងខ្ពស់កំពុងខឹងឬយ៉ាងណា

«បាទ!ខ្ញុំដឹងហើយ»និយាយហើយគេក៏ដើរទៅរើសបាល់យកមកលេងបន្តទៀត

«ហេតុអីចូលចិត្តធ្វើមុខនិងនិយាយស្តីកាចបែបនេះ?»រាងតូចសួរទៅកាន់រាងខ្ពស់ទាំងចងចិញ្ចើម

«កាច?ខ្ញុំនឹងកាច?»រាងខ្ពស់និយាយទាំងលើកដៃចង្អុលមុខខ្លួនឯងទាំងឆ្ងល់

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now