ឯរាងខ្ពស់វិញគេនៅតែមិនមាត់មិនកអ្វីដដែល គិតៗទៅមនុស្សគេនេះពិតជាមានការអត់ធ្មត់ខ្ពស់មែនទែនខ្ពស់រហូតដល់ថ្នាក់មានគេមកប្រមាថមើលងាយខ្លួនប៉ុណ្ណឹងហើយនៅតែអាចញញឹមនឹងដើរចេញយ៉ាងធម្មតាបានទៀតផង ក៏ប៉ុន្តែយើងគួរតែដឹងផងដែរថាមនុស្សយើងម្នាក់ៗតែងតែមានដែនកំណត់របស់ខ្លួន មនុស្សដែលពូកែអត់ធ្មត់បែបនេះប្រសិនបើថ្ងៃណាគេអស់ការអត់ធ្មត់ហើយគេអាចនឹងក្លាយទៅជាមនុស្សម្នាក់ដែរមានគ្រោះថ្នាក់ជាទីបំផុត...
រាងខ្ពស់ដើរចូលក្នុងថ្នាក់រៀនរបស់ខ្លួននិងអង្គុយរៀនយ៉ាងធម្មតាធ្វើដូចមុននេះគ្មានអ្វីកើតឡើងអញ្ចឹង តែក៏ត្រូវចម្លែកចិត្តបន្តិចផងដែរព្រោះថាថ្ងៃនេះបាត់មិត្តសម្លាញ់របស់គេមិនឃើញមករៀនសោះ។
រាងខ្ពស់ចំណាយពេលរៀនមួយព្រឹកពេញពេលនេះគេបានចេញមកសម្រាកហើយ។រាងខ្ពស់សង្ហារអង្គុយម្នាក់ឯងយ៉ាងឯកានៅតារាងបាល់បោះកំពុងមើលគេលេងបាល់ទាំងគ្មានអារម្មណ៍ក្នុងខ្លួន មិនទាំងដឹងថាមានមនុស្សម្នាក់កំពុងតែមកអង្គុយជិតគេថែមទៀត
«ជីមីន!»អ្នកដែលដាក់ខ្លួនអង្គុយជិតគេមុននេះហៅឈ្មោះគេតិចៗ
«បាទ!សិស្សច្បង...»គ្រាន់តែងាកទៅរកសម្លេងនោះភ្លាមគេភ្ញាក់ព្រឺតតែម្តង
«មកអង្គុយធ្វើអីនៅទីនេះ?»មីនជុងសួរទៅកាន់រាងខ្ពស់ទាំងឆ្ងល់
«ខ្ញុំ..ខ្ញុំមកមើលគេលេងបាល់បាទ ចុះបង?»ជីមីនឆ្លើយទាំងរដាក់រដុបៗយ៉ាងមិចមិនដឹង
«បងមកមើលអេរីលេងបាល់ ហើយក៏ចង់មកអរគុណឯងដូចគ្នា»រាងតូចនិយាយទាំងញញឹមស្រាលស្រទន់ដែលធ្វើឲអ្នកឃើញស្នាមញញឹមមួយនេះត្រូវភ្លឹកភ្លាំងស្មារតីអស់ហើយ
«អរគុណរឿងអ្វី?»បន្ទាប់ពីភ្លឹកបានបន្តិចរាងខ្ពស់ក៏សួរឡើង
«រឿងកាលពីថ្ងៃមុនដែលឯងបានជួយពួកបង»រាងតូចនិយាយទាំងដាក់ដៃទៅប៉ះដៃខាងឆ្វេងដែលមានរបួសរបស់រាងខ្ពស់បន្តិច
«អរ...មិនអីទេតិចតួចទេបង»រាងខ្ពស់ឆ្លើយទាំងរដាក់រដុបទៀតហើយពេលនាងមកប៉ះដៃខ្លួនអញ្ចឹងព្រោះគេមិនទម្លាប់ឲអ្នកណាមកប៉ះពាល់គេឡើយ តែគេបែរជាមិនបដិសេធនាងទៅវិញ
KAMU SEDANG MEMBACA
មនុស្សអាក្រក់(Bad Guy)
Acakពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
Ep4:ខ្ញុំមិនចូលចិត្ត!!
Mulai dari awal
