កាវធូឆ្ងល់ពាក្យថាមើលថែ?ស្អីទៅមើលថែ?
" រង់ចាំបន្តិច! មើលថែលោក? មើលថែអ្វី? "
សិនវិនឡាងសម្លឹងមើលមុខកាវធូបន្តិចហើយប្រាប់អោយកាវធូក្រឡេកទៅខាងឆ្វេង។ចំណែកកាវធូក៏ងាកតាមក៏ឃើញប្រេងស្លឹកគ្រៃនិងប្រេងម៉ាស្សាមួយចំនួន។
ចំណែកកាវធូឃើញដូចនេះអាចកាត់ន័យយល់បានថាសិនវិនឡាងបញ្ជាអោយគេធ្វើចលនាសរសៃអោយ។
" មិនមែនទេដឹង! សិនវិនឡាង! លោកដូចជាធ្វើបាបមនុស្សពេកហើយ! ថ្ងៃឡើងធ្វើការនៅក្នុងសួនច្បារ! យប់ឡើងមកធ្វើចលនាសរសៃអោយលោកទៀតហី?"
សិនវិនឡាងបន្តនិយាយ៖
"កុំភ្លេចតួនាទីដែលមកទីនេះ! "
" បាទ! ខ្ញុំពេលនេះដឹងពីឋានខ្លួនច្បាស់! អរគុណណាស់ដែលរំ់ឮកខ្ញុំ! ប៉ុន្តែបើចង់ម៉ាស្សាក៏ហៅពូចុងមកទីនេះទៅ!។ "
កាវធូខឹងពេកមុខឡើងក្រហមធ្វើអោយសិនវិនឡាងសប្បាយចិត្តពេលឃើញកាវធូខឹងបែបនេះរឹតតែចង់ធ្វើបាបរាងតូច។នៅពេលរាងតុចដើរទៅមាត់ទ្វារ។កាវធូត្រូវបានស្ទាក់ដោយសិនវិនឡាង។
" អេ! លោកជាទីទុយឬយ៉ាងម៉េច? មិនគិតរកដេករកពួនទេហី ?មួយថ្ងៃៗគិតតែចង់រករឿងជាមួយខ្ញុំបែបនេះរហូតឬ? "
"មិននឹកស្មានកាវធូកាលពីមុនជាមនុស្សទន់ភ្លន់គួរអោយស្រលាញ់! ពាក្យសម្តីផ្អែមល្អែមពេលនេះឈ្លោះជាមួយនឹងអ្នកដទៃមិនដាច់ពាក្យបែបនេះ"
កាវធូក៏មុខក្រមូវ
" គឺខ្ញុំមិនចាំបាច់និយាយអ្វីល្អជាមួយមនុស្សដែលខ្ញុំស្អប់ទេ! "
គ្រាន់តែឭពាក្យថាស្អប់ភ្លាម!សិនវិនឡាងធ្វើសកម្មភាពស្រវាអោបចង្កេះរបស់កាវធូមកជិតសិនវិនឡាងតែម្តង
"អ្ហា!ឆាប់លែងខ្ញុំ "
កាវធូមិនហ៊ានមើលមុខចំរាងក្រាស់នោះទេ ព្រោះតែសិនវិនឡាង មកចាប់ដៃខ្លួនទាំងកម្រោលបែបនេះព្រោះនឹករឿងដែលសិនវិនឡាងធ្វើដាក់ខ្លួនកាលពីយប់នោះពិតជាភ័យខ្លាចណាស់
" កុំគិតថាខ្ញុំចង់ប៉ះពាល់លោកណាស់ណាទៅ! ខ្ញុំធ្វើនេះដើម្បីសងនូវអ្វីដែលខ្ញុំបានបាត់បង់! បន្តិចទៀតលោកនឹងទទួលអ្វីដែលសក្កិសម"
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី៨.១ វគ្គ ទឹកដោះគោ(១)🔞
Start from the beginning
