ជេអុីសម្លឹងមុខអ្នកដែលនៅចំពោះមុខខ្លួនទាំងភ្លឹកគេពិតជាមិនអាចបដិសេធបានឡើយថាAlphaនៅនឹងមុខគេនេះពិតជាសង្ហារណាស់ទោះបីជាពេលនេះមុខគេមានរបួសនិងប្រឡាក់ពោរពេញទៅដោយឈាមក៏ដោយក៏មិនអាចធ្វើឲភាពសង្ហាររបស់គេបាត់បង់ទៅណាឡើយ
«យើងឲ!ឆាប់យកវាទៅ»បន្ទាប់ពីភ្លឹកបានបន្តិចជេអុីក៏និយាយឡើងសារជាថ្មីទៅកាន់រាងខ្ពស់
«ទេ!មិនអីទេ»រាងខ្ពស់នៅតែបដិសេធដូចដើម
«ហេតុអីមិនយក ឯងមិនឃើញថាជេអុីចង់ឲវាទៅកាន់ឯងទេហេស?»កម្លោះសង្ហារមាឌប្រហាក់ប្រហែលនឹងរាងខ្ពស់ដែលជាជំនួយការក៏ដូចជាមិត្តរបស់ជេអុីនិយាយទៅកាន់រាងខ្ពស់ព្រមទាំងចាប់ក្របួចក៏អាវរបស់គេឲងើបឈរថែមទៀត
«ឯងមិនឮយើងនិយាយទេមែនទេថាយើងមិនត្រូវការ»រាងខ្ពស់តបទៅកាន់គេយ៉ាងធម្មតាហាក់មិនខ្លាចនឹងគេបន្តិចសោះ
«តែនាងផ្តល់វាឲឯង ឯងគ្មានសិទ្ធិបដិសេធឡើយ»គេនិយាយទៅកាន់រាងខ្ពស់សារជាថ្មីឯដៃកាន់តែក្របួចក៏អាវរាងខ្ពស់ខ្លាំងជាងមុន
លើកនេះរាងខ្ពស់មិនបាននិយាយស្តីអ្វីទៀតឡើយគេបានសម្លឹងមុខរបស់អ្នកកម្លោះនោះជាប់និងបានយកដៃរបស់ខ្លួនចាប់ច្របាច់កដៃរបស់គេម្នាក់នោះដើម្បីឲគេដកដៃចេញពីកអាវរបស់ខ្លួន
«បានហើយជេម!បើគេមិនចង់ទទួលយើងក៏មិនចាំបាច់បង្ខំគេដែរ»ជេអុីនិយាយទៅកាន់ជេមដែលកំពុងសម្លក់សម្លឹងជាមួយរាងខ្ពស់ស្ទើរតែចាប់ហែកសាច់គ្នាសុីទៅហើយ
«យើងមិនចូលចិត្តនៅពេលដែរមនុស្សថោកទាបដូចជាឯងបដិសេធនឹងបំណងល្អរបស់គេឡើយ»ជេមនិយាយទាំងប្រលែងដៃរបស់ខ្លួនពីកអាវរាងខ្ពស់តិចៗទាំងកែវភ្នែកចងកំហឹង
«យើងក៏មិនចូលចិត្តឲអ្នកណាមកនិយាយអីដដែលៗច្រើនដងបែបនឹងដែរ!!»មិនឲចាញ់ឡើយរាងខ្ពស់ស៊កសម្តីទៅកាន់ជេមវិញព្រមទាំងបានប្រលែងដៃរបស់ខ្លួនចេញពីកដៃរបស់គេ
បន្ទាប់ពីរាងខ្ពស់ប្រលែងដៃចេញពីកដៃរបស់គេហើយនោះក្រុមរបស់ជេអុីក៏បានដើរចាកចេញទៅ តែមុននឹងចេញទៅជេមក៏ឆ្លៀតមើលកដៃដែលក្រហមរបស់ខ្លួនឆ្លាស់គ្នានឹងមុខរបស់រាងខ្ពស់ដូចគ្នាហាក់ភ្ញាក់ផ្អើលនិងកម្លាំងរបស់គេដែលប្រើមកលើខ្លួនមុននេះ មិននឹកស្មានថាគេម្នាក់នេះមានកម្លាំងខ្លាំងបែបនេះសោះឡើយ
YOU ARE READING
មនុស្សអាក្រក់(Bad Guy)
Randomពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
Ep1:ខ្ញុំនិងគេមិនដូចគ្នាឡើយ!!
Start from the beginning
