Ep1:ខ្ញុំនិងគេមិនដូចគ្នាឡើយ!!

Comenzar desde el principio
                                        

«ប្រយ័ត្នសម្តីរបស់ឯងបន្តិចទៅ!ឯងកុំគិតឲសោះថាលោកប៉ាបញ្ជូនឯងមកទីនេះហើយយើងធ្វើអីឯងមិនកើតនោះ សម្រាប់យើងឯងគ្រាន់តែជាសម្រាមប៉ុណ្ណោះយើងចង់ដកឯងបោះចោលពេលណាក៏បានដែរ»ជេមីក្របួចកអាវរាងខ្ពស់ជាប់ទាំងកែវភ្នែកសម្លឹងដូចចង់សុីសាច់គេទាំងរស់អញ្ចឹង

«គ្រួសារមានវិន័យរបស់គ្រួសារឯសាលាមានវិន័យរបស់សាលា ឯងត្រូវចាំទុកក្នុងខួរក្បាលឯងនេះណា»ជេមីបន្តនិយាយទាំងដៃចង្អុលក្បាលរាងខ្ពស់ជាប់

«តើមនុស្សដូចឯងចេះមានវិន័យតាំងពីពេលណាយូ ជេមី!?»រាងខ្ពស់និយាយទាំងដែរមាត់របស់ខ្លួនប្រឡាក់ពោរពេញដោយឈាមដោយសារពីរដៃមុននេះ

«អាចង្រៃ!!»មិនត្រឹមតែស្រែកជេរគេទេជេមីក៏បានរុញរាងខ្ពស់ទៅផ្អឹបនឹងជញ្ជាំងមុននឹងម៉ាត់យកៗមិនដកដៃសោះឡើយឯរាងខ្ពស់បានត្រឹមតែក្តាប់ដៃរងនិងខាំមាត់របស់ខ្លួនទប់នៅកំហឹងទាំងប៉ុន្មានប៉ុណ្ណោះមិនមែនគេមិនហ៊ានហើយក៏មិនមែនមកពីគេគ្មានសមត្ថភាពតដៃនោះដែរតែមកពីគេមានហេតុផលរបស់គេ។

   បន្ទាប់ពីវ៉ៃរាងខ្ពស់អស់ចិត្តហើយគេក៏ឆ្លៀតទាត់រាងខ្ពស់មួយជើងទៀតមុននឹងដើរចេញទៅតែក៏មិនភ្លេចនិយាយគម្រាមរាងខ្ពស់ផងដែរ

«រៀបឬកពាររបស់ឯងឲស្រួលបួលបន្តិចទៅ ប្រយ័ត្នយើងយកទៅប្រាប់ប៉ា»គេនិយាយទាំងញញឹមចុងមាត់ក្នុងនាមជាអ្នកឈ្នះហើយក៏ដើរចេញទៅបាត់

   នាក់ទាំងប៉ុន្មាននៅក្នុងបន្ទប់បានត្រឹមតែភ្ញាក់ផ្អើលនឹងការសន្ទនាមុននេះនិងបូករួមជាមួយភាពភ័យខ្លាចនិងការអាណិតទៅកាន់រាងខ្ពស់តែប៉ុណ្ណោះ។ដោយឃើញថាពិបាកភ្នែកពេករាងតូចបម្រុងនឹងដើរទៅជួយរាងខ្ពស់ទៅហើយក៏ប៉ុន្តែត្រូវបានជេអុីសិស្សឆ្នាំទី2មកកាត់មុខ

«នេះ!យកទៅជូតឈាមចេញទៅ»ជេអុីនិយាយព្រមទាំងហុចកូនក្រណាត់តូចរបស់ខ្លួនឲទៅកាន់រាងខ្ពស់ដែលអង្គុយផ្អែកខ្នងនឹងជញ្ជាំងទាំងឱនមុខចុះនោះ

«មិនអីទេ អរគុណហើយ»រាងខ្ពស់ងើយមុខសម្លឹងទៅកាន់អ្នកដែរហុចកូនក្រណាត់ឲខ្លួនបន្តិចព្រមទាំងនិយាយបដិសេធនឹងនាង

មនុស្សអាក្រក់(Bad Guy)Donde viven las historias. Descúbrelo ahora