ផ្តើមរឿង✨

Start from the beginning
                                        

«ខ្ញុំជីមីន!»រាងខ្ពស់និយាយទៅកាន់មីនជីព្រមទាំងបានចាប់ដៃរបស់គេដូចគ្នា ដូចតែរាល់ដងចឹងរាងខ្ពស់គឺណែនាំតែឈ្មោះគេមិនដែលនិយាយទាំងត្រកូលទេតើមានហេតុផលអ្វីនៅពីក្រោយនេះទៅ!?

«រីករាយណាស់ដែរបានស្គាល់ជីមីន»មីនជីនិយាយទាំងរក្សាស្នាមញញឹមដដែល

«រីករាយដូចគ្នាមីនជី»រាងខ្ពស់ញញឹមដាក់គេបន្តិចមុននឹងសម្រួលឥរិយាបថព្រោះថាពេលនេះដល់ម៉ោងចូលរៀនហើយ

   បន្ទាប់ពីចំណាយពេលរៀនអស់មួយម៉ោងកន្លះពេលនេះមីនជីនិងរាងខ្ពស់បានមកញ៉ាំអារហារនៅក្នុងកង់ទីនក្នុងសាលាជាមួយគ្នាស្របពេលដែរកំពុងញ៉ាំអាហារបណ្តើរនិយាយគ្នាលេងបណ្តើរនោះស្រាប់តែលេចចេញនូវវត្តមានតួអង្គដែលយើងគ្រប់គ្នាបានឮតែឈ្មោះតាំងពីដើមរឿងនោះមកតែម្តង

«ហេតុអីមិនពាក់អាវរបស់សាលា?»យូ ជេមីសិស្សឆ្នាំទី4ហើយក៏ជាប្រធានគ្រប់គ្រងវិន័យរបស់សាលា ដែលមានក្រណាត់ពណ៍ខ្មៅខ្លីចងនៅផ្នែកខាងលើនៃដៃខាងឆ្វេងពីលើអាវក្រៅរបស់សាលាដែលបញ្ជាក់ពីតួនាទីឋានៈនិងអំណាចរបស់គេនៅក្នុងសាលានេះ

«ខ្ញុំជាសិស្សផ្ទេរមកថ្មីកាត់អាវមិនទាន់ទើបមិនបានពាក់មក»ជីមីនឆ្លើយទាំងដៃនៅកាន់ស្លាបព្រាដួសអាហារញ៉ាំយ៉ាងធម្មតា តែបើក្រឡេកទៅមើលក្នុងកង់ទីនទាំងមូលបែរជាស្ងាត់ជ្រងុំចាប់តាំងពីពេលលេចវត្តមានរបស់ជេមីមកម្លេះ

«បើគ្មានអាវហេតុអីមករៀន ហើយអ្នកណាអនុញ្ញាតឲឯងស្លៀកពាក់ដោយសេរីបែបនេះ»ជេមីសួរទៅកាន់រាងខ្ពស់ទាំងសង្កត់សម្លេង

«លោកគ្រូអ្នកគ្រូគាត់អនុញ្ញាត»ជីមីនឆ្លើយព្រមទាំងសម្លាក់ស្លាបព្រាចុះសម្លឹងមើលមុខជេមីចំៗបញ្ជាក់ថាគេមិនបានខ្លាចនឹងមនុស្សម្នាក់នេះឡើយ

«យូ ជីមីន!!នៅទីនេះយើងធំជាងគេបើគ្មានការអនុញ្ញាតពីយើងទេឯងគ្មានសិទ្ធធ្វើអីផ្តេសផ្តាសតាមតែចិត្តឯងឡើយត្រូវចាំ!»ជេមីចាប់ក្របួចកអាវរាងខ្ពស់និងបាននិយាយខ្លាំងៗបញ្ជាក់ទៅកាន់គេថានៅទីនេះគឺយូជេមីធំជាងគេពោលគឺធំជាងគ្រូៗនៅថែមទៀត

«មីនជុង!ហៅសមាជិកយើងទាំងអស់មកប្រជុំ»ជេមីនិយាយទៅកាន់រាងតូចដែលនៅជ្រុងម្ខាងទាំងដែលភ្នែកសម្លឹងមុខរាងខ្ពស់មិនដាក់

«ហើយឯង!ចេញពីនេះត្រូវទៅជួបយើងនៅបន្ទប់ក្រុមប្រឹក្សាវិន័យ»ជេមីនិយាយសារជាថ្មីមុននឹងប្រលែងដៃរបស់ខ្លួនចេញពីកអាវរបស់រាងខ្ពស់ហើយក៏ដើរចេញទៅក្រោមការសម្លឹងរបស់មនុស្សគ្រប់គ្នា

«រៀបចំចរិតឲស្រួលបួលបន្តិចទៅណាអ្នកនាងទី2»ដៃឆ្វេងនិងដៃស្តាំរបស់ជេមីនិយាយមកកាន់រាងខ្ពស់ទាំងឌឺដងឲគេហើយថែមទាំងធ្វើជាជួយសារ៉េកអាវរបស់គេឲបានត្រឹមត្រូវថែមទៀតមុននឹងដើរចេញទៅតាមម្ចាស់របស់គេ

   មិនចាំយូរឡើយរាងខ្ពស់បានងើបយកចានអាហារទៅទុកមុននឹងដើរតម្រង់ទៅកាន់រាងតូចតែត្រូវបានមីនជីឃាត់

«ឯងចង់ទៅណា?»មីនជីសួរទៅកាន់រាងខ្ពស់ទាំងទឹកមុខបារម្ភ

«ទៅបន្ទប់ក្រុមប្រឹក្សាវិន័យ!!»រាងខ្ពស់ឆ្លើយហាក់មិនខ្វល់ខ្វាយនឹងអ្វីសោះឡើយ

«អាជីឯងដឹងថាឯងកំពុងធ្វើអីដែរទេ?ឯងកំពុងដើរចូលរូងខ្លាហើយវើយ»មីនជីនិយាយប្រាប់ទៅកាន់រាងខ្ពស់ទាំងក្នុងចិត្តបារម្ភពីគេម្នាក់នេះណាស់

«យើងទៅទទួលវិន័យមិនមែនទៅស្លាប់ទេវើយ»រាងខ្ពស់និយាយប្រាប់ទៅកាន់មីនជីហើយក៏ដើរតម្រង់ទៅរករាងតូចតែម្តង

«បងជូនខ្ញុំទៅទីនោះបន្តិចទៅខ្ញុំមិនស្គាល់ទេ»រាងខ្ពស់និយាយទៅកាន់រាងតូចឲនាងជូនគេទៅព្រោះគេពិតជាមិនស្គាល់មែន

«ហឹម!ជុងវ៉ុនហា៎ឯងទៅហៅសិស្សប្អូនជេអុីឲមកប្រជុំបន្តិចមក»

«អ្ហឹម!យើងដឹងហើយ»និយាយហើយជុងវ៉ុនក៏ដើរចេញទៅបាត់

«ឯងដើរមកតាមបងមក»រាងតូចនិយាយទៅកាន់រាងខ្ពស់ហើយក៏ដើរចេញទៅមុនគេទុកឲគេដើរតាមក្រោយត្រុកៗ។



ភាគទី1នេះយ៉ាងម៉េចដែរខមិនប្រាប់adminឲដឹងផងណា៎🫶🏻ហើយដូចតែរាល់ដងចឹងកុំភ្លេចជួយចុយផ្កាយឲadminម្នាក់មួយផង🫶🏻

  

មនុស្សអាក្រក់(Bad Guy)Where stories live. Discover now