«ហឹម យើងទើបតែចាប់អារម្មណ៍ពេលដែលឯងនិយាយនេះឯង»អេរីនិយាយទាំងហួសចិត្តនឹងខ្លួនឯង
«តែយើងគិតថាគេចម្លែកណាស់ពួកឯង»នីងនីងនិយាយឡើង
«មែនហើយ!និយាយអញ្ចឹងមុននឹងគេមានធ្វើអីឯងទេមីន»ជុងវ៉ុនសួរទៅកាន់រាងតូចទាំងបារម្ភព្រោះមុននេះនាងទើបតែនៅជាមួយរាងខ្ពស់តែពីរនាក់
«ទេ!គេមិនបានធ្វើអ្វីយើងឡើយ មុននេះគេថែមទាំងបានជួយយើងទៀត»រាងតូចតបទៅកាន់មិត្តរបស់ខ្លួនវិញ
«គេមើលទៅមិនដូចជាបងរបស់គេទេ»អេរីនិយាយឡើង
«ថាមិនត្រូវទេ ឯងក៏ដឹងថាជេមីពូកែសម្តែងធ្វើជាមនុស្សល្អកម្រិតណា ប្អូនរបស់គេក៏អាចដូចជាគេដែរ»ជុងវ៉ុននិយាយឡើងដែលធ្វើឲគ្រប់គ្នាត្រូវគិតនឹងពាក្យសម្តីរបស់គេបន្តិចដែរ
«បានហើយ!យើងកុំខ្វល់អីទៅរកអីញ៉ាំសិនទៅយើងឃ្លានណាស់»នីងនីងនិយាយទាំងមុខជូរ
«មែនហើយតោះៗទៅញ៉ាំអីចាំយើងpayឯងណា៎នាងល្អិត»អេរីនិយាយទៅកាន់នីងនីងនិងបានកាន់ដៃនាងចេញទៅ
«ចុះពួកយើង?»រាងតូចស្រែកសួរទៅកាន់អេរី
«ឯងពីរនាក់ចេញលុយខ្លួនឯងទៅយើងគ្មានលុយចេញឲពួកឯងទេ»អេរីនិយាយឡើងហើយក៏ដើរទៅពីរនាក់នីងនីងបាត់
«ឯងគិតដូចយើងទេ»ជុងវ៉ុនសួរទៅកាន់រាងតូចទាំងសើចតិចៗ ឯរាងតូចបានត្រឹមតែញញឹមនិងញាក់ចិញ្ចើមទៅកាន់កម្លោះតូចហើយក៏បានដើរទៅតាមក្រោយពីរនាក់នោះទៅ
មកមើលខាងរាងខ្ពស់ឯនេះវិញពេលនេះគេបានមកដល់ថ្នាក់រៀនរបស់គេហើយ គួរបញ្ជាក់ផងដែរថាគេរៀនជំនាញវិស្វកររថយន្ត(Automotive Engineer)ហើយគេក៏រៀនជំនាញបន្ថែមដែលជាអ្នកច្នៃម៉ូដរថយន្ត(Car Design)ផងដែរ។
គ្រាន់តែរាងខ្ពស់ចូលមកអង្គុយក្នុងថ្នាក់បានមួយសន្ទុះស្រាប់តែមានមនុស្សម្នាក់ចូលមកអង្គុយជិតគេនិងបាននិយាយរាក់ទាក់ទៅកាន់គេតែម្តង
«Hello!ខ្ញុំគីម មីនជីចុះឯងឈ្មោះអីដែរ?»មីនជីនិយាយទៅកាន់រាងខ្ពស់ទាំងស្នាមញញឹមដ៏ស្រស់សង្ហាររបស់គេព្រមទាំងហុចដៃឲគេចាប់ដូចគ្នា
VOCÊ ESTÁ LENDO
មនុស្សអាក្រក់(Bad Guy)
Diversosពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
ផ្តើមរឿង✨
Começar do início
