«យើងខំឲពេលឯងដល់ទៅ5នាទីណា៎omegaតូច កុំប្រាប់ថាឯងទៅទិញមិនទាន់ណា»
«5នាទីនិងទោះយើងចេះហោះក៏ហោះទៅទិញមិនទាន់ដែរ»រាងតូចឆ្លើយទាំងពេបមាត់តិចៗឯដៃស្ទាបចង្កេះនិងគូថរបស់ខ្លួនតិចៗព្រោះថានៅឈឺមិនទាន់បាត់
«ឯងលេងហ្គេមចាញ់គេណានាងល្អិតអ្នកចាញ់ត្រូវតែទៅទិញនំឲអ្នកឈ្នះអញ្ចឹងហើយ រាល់ដងយើងទុកពេលឲតែ3នាទីផង តែយើងយល់ដល់មុខឯងដែលជាប្រធានរងគ្រប់គ្រងវិន័យទើបយើងឲឯងដល់ទៅ5នាទី»អេរីនិយាយទាំងអោបដៃនិងសម្លឹងមុខរាងតូចជាប់
«ឯងដឹងហើយមែនទេថាទិញនំឲពួកយើងមិនទាន់នឹងត្រូវទទួលពិន័យដូចម្តេច»នីងនីងនិយាយឡើងបន្លាចរាងតូចឯដៃលើកទៅទាក់ករាងតូចទាំងដែលកម្ពស់របស់ខ្លួនទាបជាងគេ
«ពួកបងកុំបន្ទោសគាត់អីមកពីខ្ញុំឈរពាំងផ្លូវគាត់ទើបគាត់ទៅទិញនំឲបងៗមិនទាន់»រាងខ្ពស់ដែលឈរស្តាប់ពួកគេនិយាយមកជាយូរក៏លូកមាត់និយាយការពាររាងតូច
«អឺមែនហើយ គេម្នាក់នេះជាអ្នកណា?»អេរីទើបតែនឹកឃើញសួរទៅកាន់រាងតូច
«ខ្ញុំឈ្មោះជីមីនជាសិស្សឆ្នាំទី1ដែលទើបតែផ្ទេរមកថ្មី»រាងខ្ពស់និយាយណែនាំខ្លួនប្រាប់ទៅកាន់ពួកគេ
«ជីមីន!ត្រកូលអី?»បន្ទាប់ពីស្ងាត់ជាយូរកម្លោះតូចជុងវ៉ុនសួរទៅកាន់រាងខ្ពស់ទាំងមុខស្មើនិងសម្លឹងមើលគេមិនដាក់ភ្នែកសោះឡើយ
«យូ ជីមីន!»មិនឲចាញ់ចិត្តរាងខ្ពស់សម្លឹងមើលទៅកាន់ជុងវ៉ុនចំៗដូចគ្នា
«ឯងជាប្អូនរបស់ជេមី?»មិនសូញសាញច្រើនជុងវ៉ុនសួរចំៗតែម្តង
រាងខ្ពស់ទម្លាក់ទឹកមុខចុះបន្តិចមុននឹងសម្លឹងមុខជុងវ៉ុនហើយក៏បានដើរចេញទៅដោយមិននិយាយស្តីអ្វីសូម្បីមួយម៉ាត់ ឯប៉ុន្មាននាក់ទៀតដែលបានឈរមើលមុននេះបានត្រឹមតែភ្ញាក់ផ្អើលប៉ុណ្ណោះ
«ហេតុអីបានឯងដឹងថាគេជាប្អូនជេមី?»អេរីសួរទៅកាន់ជុងវ៉ុនទាំងភ្ញាក់ផ្អើល
«មុននឹងហែងអត់បើកគ្រាប់ភ្នែកមើលមុខគេទេអីអាអេរី ឬក៏ឯងខ្វាក់មាន់ហា៎»កម្លោះតូចសម្លក់មុខAlphaដែលនៅចំពោះមុខខ្លួនទាំងខ្នាញ់ក្នុងចិត្ត នេះមុខគេដូចគ្នាសឹងតែ90%ហើយគេនៅមើលមិនដឹងទៀតពិតជាពើៗមែន
VOCÊ ESTÁ LENDO
មនុស្សអាក្រក់(Bad Guy)
Diversosពួកគេតែងតែនិយាយថាខ្ញុំជាមនុស្សអាក្រក់ ទាំងដែលកន្លងមកពួកគេមិនដែលធ្វើល្អមកលើខ្ញុំសូម្បីម្តង?
ផ្តើមរឿង✨
Começar do início
