និងអេនជេល! មួយសន្ទុះក្រោយមកកម្មវិធីក៏បានចាប់ផ្តើមឡើង ចំណែកកាវធូមានទឹកមុខស្រពោន។
" មិនបាច់ធ្វើមុខស្អុយសម្លឹងទេហា! គ្រាន់តែគេមកយឺតសោះ" ឡុង
" គឺយើងបារម្ភពីអេនជែលទេតើ! ឯងគិតដល់ឋានព្រះឥន្ធណាហើយ? ខ្ញុំនិងលោកស៊ិនវិនឡាងគឺមិត្តធម្មតាទេតើ"
កាវធូស្តីអោយឡុងភ្លាមៗ
" ខ្លាចតែភាគីខាងណោះគិតផ្សេង" ឡុង
" យើងមិនខ្វល់ទេ! សុងអ៊ីឆិនធ្វើអោយយើងរាងចាលនឹងទំនាក់ទំនងមិនច្បាស់លាស់បែបនេះជាច្រើនឆ្នាំមកហើយយើងពិតជាខ្លាចនឹងទំនាក់ទំនងបែបនេះ"
ពិតមែនកាវធូចូលចិត្តលោកស៊ិនវិនឡាងប៉ុន្តែមានកូនចិត្តមួយបានហាមនាយតូចជានិច្ច
" ទៀត! រំឮកពីគេទៀតហើយក្រែងថាឈប់និយាយពីម្នាក់ហ្នឹងហើយតើ! "
ឡុងឮឈ្មោះហ្នឹងក្តៅដូចបាយពុះ
" សូមទោស! ផងមកពីនិយាយដល់ទំនាក់ទំនងបែបនោះគឺខ្ញុំខ្លាចាំរអាណាស់៦ឆ្នាំមុនខ្ញុំមិនដែលដេកលក់ស្រួលទេ! ប៉ុន្តែតាំងពីខ្ញុំស្គាល់ពួកគេមកជាពិសេសអេនជែលជីវិតរបស់ខ្ញុំហាក់ដូចជាប្រសើរជាងមុន"
កាវធូពេលនេះចាត់ទុកអេនជែលដូចជាសាច់ញាតិបង្កើតរបស់ខ្លួនដូច្នេះផងដែរ។
" មែនហើយ! គិតៗទៅ២ទៅ៣ឆ្នាំតាំងពីពួកយើងបានស្គាល់ពួកគេអីលូវអេនជែលចាប់ផ្តើមធំបណ្តើរៗហើយ! តែយើងមានអារម្មណ៏ចម្លែកជាមួយលោកស៊ិនវិនឡាង ណាស់" ឡុង
" ឯងនេះនិយាយដល់ប្រវត្តិរបស់គេទៀតហើយ! ក្រែងឯងហ្នឹងជាចង់អោយពួកគេស្និទ្ធស្នាលជាមួយពួកយើង! មិនអ៊ីចឹង? " កាវធូ
" អឺៗ! ឈប់និយាយហើយ! តែប្រយត្ន័ផងមនុស្សសម័យឥលូវទុកចិត្តមិនបានទេ! "
ឡុងបានតែនិយាយបែបនេះទេប៉ុន្តែធ្វើមេអណ្តើកមករហូត
" ដឹងហើយ! " កាវធូ
មួយសន្ទុះលោកស៊ិនវិនឡាងបន្តក៏បានមកដល់កម្មវិធីព្រមទាំងអេនជែលមកជាមួយផង
" បងប្រុស! "
អេនជែលរត់មកអោបចង្កេះកាវធូ។ រយៈពេល២ឆ្នាំជាងទៅហើយជម្ភូលូតលាស់ធំជាងមុនព្រមទាំងរៀននៅថ្នាក់ទី១ផងដែរនៅឯប្រទេសចិនផងដែរ។
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី ៣ វគ្គ គុគឥតជញ្ជាំំង
Start from the beginning
