ភាគទី ៣ វគ្គ គុគឥតជញ្ជាំំង​​

Start from the beginning
                                        

" សៀវធូ! លោកស៊ិនវិនឡាងមកទាន់មកទៀតឬ ? "

សម្លេងមនុស្សស្រីចំណាស់ស្រែកហៅឈ្មោះខ្លួនធ្វើអោយនាយភ្ញាក់ពីរឿងអតិត។ អ្នកស្រីចាងឈីត្រូវជាម្តាយបង្កើតរបស់កាវធូ

គាត់និយាយអំពីឈ្មោះលោកស៊ិនវិនឡាងថាជាស៊ិនវិនឡាងព្រោះសូរសំណៀងភាសាចិន

" នៅទេម៉ាក់! ម្យ៉ាងខ្ញុំភ្លេចយកទូរសព្ទបាត់ហើយ"

មួយសន្ទុះក្រោយមកមិត្តភក្កិជិតស្និទ្ធរបស់នាយក៏មកដល់គឺជាឡុងមិត្តភក្កិសំដីចាក់ទឹកមិនលិចរបស់ខ្លួន

" សៀវធូ! ខ្ញុំមកដល់ហើយ! សូមទោសផងណាដែលមកយឺត"

សម្លេងស្រែកហៅឈ្មោះគ្មាននរណាក្រៅពី ឡុង នោះទេ

" មិនអីទេណា! តាមសម្រួលទៅ "

កាវធូឆ្លើយតបទៅកាន់មិត្តភក្កិរប៉ុន្តែភ្នែករំពៃមើលឆ្វេងមើលស្តាំហាក់កំពុងសម្លឹងមើលនរណាម្នាក់បែបនេះ។

" អ្នកម៉ាក់! ខ្ញុំសូមទៅខាងណោះបន្តិចបានទេ? "

" ឯងចង់រកស៊ិនវិនឡាងមែនទេ! អម្បាញ់មិញ គេបានតេទូរសព្ទប្រាប់ម៉ាក់ថាកំពុងតាមផ្លូវតែខលទៅឯងមិនលើកសោះ! "

អ្នកមីងចាងឈឺស៊ីដឹងភ្លាមថាកាវធូកំពុងរកនរណា។ ព្រោះ២ទៅ៣ឆ្នាំនេះលោកស៊ិនវិនឡាងឬស៊ិនវិនឡាងតែងតែនាំក្មេងតូចអេនជែលមកផ្ទះកាវធូរហូត

ចំណែកកាវធូក៏ធ្លាប់ទៅខុនដូរបស់លោកស៊ិនវិនឡាងផងដែរព្រោះការទទូចរបស់ក្មេងតូចអេនជែលផងដែរ។

រាងតូចក៏ឆ្លើយតបទៅកាន់ម្តាយថា

" បាទ! គឺខ្ញុំទុកទូរស័ព្ទចោលនៅឯផ្ទះឯណោះគឺមកពីប្រញាប់ពេក"

កាវធូក៏ធូក្នុងចិត្តដោយគិតថាពួកគេមិនមកទៅហើយ ។ ប៉ុន្តែរឿងដែលកាវធូមានជម្ងឺគឺអ្នកស្រីចាងមិនដែលដឹងនោះទេព្រោះកូនប្រុសរបស់ខ្លួនមិនបានប្រាប់។

តាំងពីកាវធូមានអាយុ១៤ឆ្នាំមកកាវធូមិនដែលរាប់អាននរណាម្នាក់ជិតស្និទ្ធនោះឡើយក្រៅអំពីឡុង។ ប៉ុន្តែជីវិតនាយក៏មានការផ្លាស់ប្តូរនៅពេលស្គាល់លោកស៊ិនវិនឡាង

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now